ប្រធានាធិបតីកូរ៉េខាងត្បូងនឹងប្រតិបត្តិតាមរាល់សេចក្តីសម្រេចរបស់រដ្ឋសភា


ប្រធានាធិបតីកូរ៉េខាងត្បូងនឹងប្រតិបត្តិតាមរាល់សេចក្តីសម្រេចរបស់រដ្ឋសភា - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូងនឹងប្រតិបត្តិតាមរាល់សេចក្តីសម្រេចរបស់រដ្ឋសភា (VNA)

(VOVworld) – វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា៖ ប្រធានាធិបតី
 នៃប្រទេសនេះ លោកស្រី Park Geun-hye នឹងប្រតិបត្តិតាមរាល់សេចក្តីសម្រេច
របស់រដ្ឋសភាដែលទាក់ទិនដល់វាសនានយោបាយរបស់លោកស្រីរូបនេះ ក្នុងកា
លៈទេសៈ បណ្ដាគណៈបក្សប្រឆាំងនៅបន្តដាក់សម្ពាធទៅលើថ្នាក់ដឹកនាំរូបនេះ
ត្រូវលាលែងពីដំណែងឲ្យបានឆាប់រហ័ស។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន
 នាថ្ងៃទី ៣០ វិច្ឆិកា អ្នកនាំពាក្យ លោក Jung Young-kuk បានឲ្យដឹងច្បាស់ថា៖
ប្រធានាធិបតី Park Geun-hye បានអះអាងនឹងប្រតិបត្តិតាមរាល់សេចក្តីសម្រេច
 ដែលរដ្ឋសភានាំចេញដោយឈរលើមូលដ្ឋាននៃការព្រមព្រៀងរវាងគណៈបក្ស
កាន់អំណាចជាមួយគណៈបក្សប្រឆាំង។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីកូរ៉េខាង
ត្បូង លោក  Hwang Kyo-ahn បានអំពាវនាវឲ្យរដ្ឋសភាសម្រេចយ៉ាងឆាប់ៗអនា
 គតរបស់ប្រធានាធិបតីកាន់អំណាច លោកស្រី Park Geun-hye ដើម្បីកាត់បន្ថយ
គ្រោះអាសន្នអស្ថិរភាពពីដំណាក់កាលគ្មានថ្នាក់ដឹកនាំ ហើយជៀសវាងការព្រួយ
បារម្ភសំរាប់ប្រជាពលរដ្ឋក្នុងប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ