ប្រធានាធិបតីកូរ៉េខាងត្បូង៖ព្យុងយ៉ាងមានបំណងលុបបំបាត់នុយក្លេអ៊ែរទាំង ស្រុងនៅលើឧបទ្វីបកូរ៉េ
(VOVWORLD) -ថ្លែងមតិទៅកាន់តំណាងមជ្ឈដ្ឋានផ្សព្វផ្សាយនាថ្ងៃទី ១៩ មេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានលើកច្បាស់ថា៖ "ព្យុងយ៉ាងកំពុងសម្ដែងនូវសុឆន្ទៈ លុបបំបាត់នុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ដោយមិនលើកឡើងអំពីលក្ខខ័ណ្ឌណាមួយឡើយ។
ប្រធានាធិបតីកូរ៉េខាងត្បូង៖
ព្យុងយ៉ាងមានបំណងលុបបំបាត់នុយក្លេអ៊ែរទាំង ស្រុងនៅលើឧបទ្វីបកូរ៉េ |
នាថ្ងៃទី ១៩ មេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអះអាងថា៖ សាធារណរដ្ឋ ប.ប.ក បានសម្ដែងនូវសេចក្ដីសន្យា លុបបំបាត់នុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ដោយមិនលើកឡើងអំពី លក្ខខ័ណ្ឌណាមួយឡើយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ពាក្យសម្ដីរបស់ លោក Moon Jae-in បានឲ្យដឹងថា៖ នឹង “មិនពិបាកទេ” ដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងមួយស្ដីពីការលុបបំបាត់នុយក្លេអ៊ែរ ហើយបង្កើតឡើងយន្តការសន្តិភាព ក៏ដូចជាប្រក្រតីភាពនូវទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរនៅក្នុងសន្និសីទកំពូលអន្តរកូរ៉េ និងសន្និសីទកំពូលរវាងអាមេរិក និងកូរ៉េខាងជើង ដែលគ្រោងនឹងប្រព្រឹត្តិទៅនាពេលខាងមុខ។
ថ្លែងមតិទៅកាន់តំណាងមជ្ឈដ្ឋានផ្សព្វផ្សាយនាថ្ងៃទី ១៩ មេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានលើកច្បាស់ថា៖ "ព្យុងយ៉ាងកំពុងសម្ដែងនូវសុឆន្ទៈ លុបបំបាត់នុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ដោយមិនលើកឡើងអំពីលក្ខខ័ណ្ឌណាមួយឡើយ។ នាបច្ចុប្បន្ន ព្យុយ៉ាងមានបំណងតែមួយគត់គឺបញ្ឈប់រាល់គោលនយោបាយអមិត្ត តម្រង់ទៅលើប្រទេសខ្លួន និងធានាសន្តិសុខផងដែរ" ៕