ប្រធានាធិបតីកូរ៉េខាងត្បូងលើកសំណើរស្តីពីការប្រកាសបញ្ចប់សង្គ្រាមកូរ៉េ
(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in កាលពីថ្ងៃទី ២៣ ខែកញ្ញាបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកស្តីពីការប្រកាសបញ្ចប់សង្គ្រាមកូរ៉េដោយអះអាងថា សកម្មភាពនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងសម្រាប់សន្តិភាពជាយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in (រូបថត៖ Yonhap News) |
នៅក្នុងសុន្ទរកថាដែលបានថតជាវីដេអូដោយផ្ញើទៅកាន់សម័យពិភាក្សារួមជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ លោកប្រធានាធិបតី Moon Jae-in បានលើកច្បាស់ថា “ដល់ពេលហើយ ដែលត្រូវលុបបំបាត់សោកនាដកម្ម ដែលកំពុងកើតមានឡើងនៅលើឧបទ្វីបកូរ៉េ។ សង្គ្រាមត្រូវតែបញ្ចប់ទាំងស្រុងនិងជារៀងរហូត” ។
ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានសង្កត់ធ្ងន់លើអត្ថន័យសន្តិភាពនៅឧបទ្វីបកូរ៉េដោយអះអាងថាកត្តានេះនឹងធានាបាននូវសន្តិភាពនៅភាគឦសានអាស៊ី ព្រមទាំងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ សណ្តាប់ធ្នាប់ពិភពលោកផងដែរ៕