ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បំពេញទស្សនកិច្ចនៅឥណ្ឌា

(VOVWORLD) -ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានមកដល់ប្រទេសឥណ្ឌា ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ដើម្បីជួបពិភាក្សការងារជាមួយ នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ លោក Narendra Modi។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បំពេញទស្សនកិច្ចនៅឥណ្ឌា - ảnh 1 លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងលោកជំទាវនៅព្រលានយន្តហោះនៅសេអ៊ូលនាថ្ងៃទី ៨ខែកក្កដាមុនពេលចាកចេញទៅកាន់ប្រទេសឥណ្ឌា។ (រូបថត YONHAP)

នាថ្ងៃទី ៨ កក្កដា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានមកដល់ប្រទេសឥណ្ឌា ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ដើម្បីជួបពិភាក្សការងារជាមួយ នាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ លោក Narendra Modi អំពីការពង្រឹងថែមទៀតទំនាក់ទំនងទ្វេភាគី។ ជំនួបកំពូលរវាងលោក Moon Jae-in និងលោក Narendra Modi នឹងប្រព្រឹត្តទៅនាថ្ងៃទី ១០ កក្កដា ដោយគូសបញ្ជាក់អំពីជួបនួបជាលើកទី ២ រវាងថ្នាក់ដឹកនាំទាំងពីររូប ក្រោយពីជំនួបនៅខាងក្រៅសន្និសីទកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញថ្មីជួមុខនៅលើពិភពលោក  (G20) នៅអាល្លឺម៉ង់ឆ្នាំ ២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ