ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye អាចត្រូវបានសួរដេញដោលយ៉ាងឆាប់រហ័ស


ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye អាចត្រូវបានសួរដេញដោលយ៉ាងឆាប់រហ័ស - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye អាចត្រូវបានសួរដេញដោលយ៉ាងឆាប់រហ័ស (VNA)

(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា ប្រភពព័ត៌មានពីស្ថាប័នរដ្ឋអជ្ញាកូរ៉េខាងត្បូង
បានឲ្យដឹងថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោកស្រី Park Geun-hye អាចត្រូវ
បានធ្វើការស៊ើបអង្គេតនិងសួរដេញដោលនាសប្តាហ៍ខាងមុខអំពីតួនាទីរបស់
លោកស្រីក្នុងរឿងអាស្រូវពុករលួយ។ ក្នុងករណី ការសួរដេញដោលត្រូវបានអនុវត្ត
នេះនឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ប្រធានាធិបតីកាន់អំណាច
មួយរូបត្រូវបានរដ្ឋអាជ្ញាសួរដេញដោល។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងមិនអនុញ្ញាត
ឲ្យប្រធានាធិបតីកំពុងកាន់អំណាចទទួលរងការជំនុំជំរះទេ ប៉ុន្តែ ការសួរដេញ
ដោលបំរើឲ្យការងារស៊ើបអង្គេតត្រូវបានអនុញ្ញាត។ ប្រធានាធិបតី Park
Geun-hye កំពុងប្រឈមនឹងរឿងអាស្រូវនយោបាយទាក់ទិនដល់មិត្តជិតស្និត
លោកស្រី Choi Soon-sil។ លោកស្រី Choi Soon-sil ត្រូវបានសង្ស័យថាឆ្លៀតយក
ទំនាក់ទំនងជាមួយប្រធានាធិបតី Park ដើម្បីធ្វើអន្តរាគមចូលក្នុងកិច្ចការផ្ទៃ
ក្នុងសំខាន់ៗរបស់ប្រទេសជាតិ។ លោកស្រី Choi ក៏កំពុងត្រូវបានធ្វើការ ស៊ើប
អង្គេតក្នុងរឿងបំផុសមូលនិធិដែលមានតំលៃ ៥០០ ពាន់លាន won (ស្មើនឹង
៤៤ លាន ដុល្លាអាមេរិក) ចូលក្នុងមូលនិធិក្រៅរដ្ឋាភិបាលចំនួន ២ របស់
លោកស្រី។ ប្រធានាធិបតី Park បានទទួលស្គាល់ការច្រឡំរបស់ខ្លួន ហើយ
ប្រកាសត្រៀមខ្លួន ជាស្រេចចូលរួមការសួរដេញដោលនៃក្រសួងយុត្តធម៌៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ