ប្រធានាធិបតីកូឡុំប៊ីបានដាស់តៀន FARC កំណត់ដំណាក់កាលចុងិក្រោយអោយដំណើរការសន្តិភាព
|
ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos |
(VOV)_ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos នាថ្ងៃទី ១៧ មេសា
បានដាស់តៀនកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ( FARC) កំណត់ដំណាក់កាល
ចុងិក្រោយអោយដំណើរការសន្តិភាព ដែលបានបំផុសពី២ឆ្នាំមុននេះ។ តាមលោក
Juan Manuel Santos ថា៖ រដ្ឋាភិបាលមិនអាចអត់ធ្មត់បានទៀតទេ បន្ទាប់ពីពេលកម្លាំង
FARC សម្លាប់ទាហានចំនួន១១នាក់ ដែលគ្មានអាវុធ នាថ្ងៃទី១៥ មេសាកន្លងទៅ។
ថ្លែងមតិនៅវិមានប្រធានាធិបតី លោក Juan Manuel Santos បានអំពាវនាវអោយ
បញ្ចប់សង្គ្រាម និងបណ្ដាសមាជិក FARC ត្រូវផ្ទៀងស្ដាប់សម្លេងប្រឆាំងពីប្រជាជន៕