|
សារព័ត៌មានអាមេរិកផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចរបស់លោក Xi Jinping (រូបថត៖TTXVN) |
(VOVworld) - ប្រធានាធិបតីចិនលោក Xi Jinping នាថ្ងៃទី២២ កញ្ញា បានចាកចេញ
ពីរដ្ឋធានីប៉េកាំង អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅអាមេរិក។
បង្អង់ដំណើរដំបូងរបស់លោក Xi Jinping គឺទីក្រុង Seattle ភាគខាងលិច អាមេរិក។
នៅទីនេះ លោកនឹងអញ្ជើញជួបសន្ទនាជាមួយសហគមន៍អាជីវករ ចូលរួមវេទិការ
អាជីវកម្មដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗ របស់អាមេ
រិក។នាថ្ងៃទី២៥ កញ្ញា នៅរដ្ឋធានីវ៉ាស៊ីនតោន លោក Xi Jinping នឹង មានជំនួបចរ
ចារជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama មុនពេល អញ្ជើញចូលរួម
សន្និសីទជាន់ខ្ពស់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបង្កើតអ.ស.ប
នៅទីក្រុងញូយ៉ក។នេះជាជំនួបសន្ទនាលើកដំបូងរវាងថ្នាក់ដឹកនាំចិននិងអាមេរិក
គិតតាំងពីចុងឆ្នាំទៅមិញ ក្នុងកាលៈទេសៈពិភពលោកកំពុងប្រ ឈមមុខនឹងបំរ៉ែ
បំរួលជាច្រើនទាំងសេដ្ឋកិច្ចនិងនយោបាយទៀតផង៕