ប្រធានាធិបតីជាប់ឆ្នោតរុស្ស៊ីប្រកាសនឹងចាក់ចេញពីតំណែងជាប្រធានគណៈបក្ស UR

ប្រធានាធិបតីជាប់ឆ្នោតរុស្ស៊ីប្រកាសនឹងចាក់ចេញពីតំណែងជាប្រធានគណៈបក្ស UR - ảnh 1
រូបថតៈ Internet

នាយករដ្ឋមន្រ្តីកំពុងកាន់តំណែង និងជាប្រធានាធិបតីជាប់ឆ្នោតរបស់រុស្ស៊ី លោក
Vladimir Putin នារសៀលថ្ងៃទី 24មេសា បានប្រកាសថា នឹងចាកចេញ ពីតំណែង ជាប្រធានគណៈបក្សរដ្ឋរុស្ស៊ីឯកភាព(UR)កាន់អំណាចក្រោយពីទទួល តំណែងប្រ
ធានាធិបតីនាថ្ងៃទី 7 ឧសភាខាងមុខ។ ថ្លែងមតិក្នុងជំនួបជាមួយ ថ្នាក់ដឹកនាំ UR
លោកPutin បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UR ក្នុងការនាំរុស្ស៊ីរួចផុតពីការជះ ឥទ្ធពលនៃវិបត្តិហិរញ្ញវត្ថុសកល សាមគ្គីពលរដ្ឋរុស្ស៊ីគ្រប់រូបដើម្បីអភិវឌ្ឍន៌ប្រទេស។
លោក Putin ក៏ស្នើ គណៈបក្ស UR រៀបចំមហាសន្និបាតនាចុងខែឧសភាខាងមុខ ដើម្បីជ្រើសជ្រើសប្រធានថ្មី ទន្ទឹមនឹងនោះ ឧទេ្ទសនាមប្រធានាធិបតីកំពុងកាន់តំ
ណែង Dmitry Medvedev កាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ