ប្រធានាធិបតីជាប់ឆ្នោត លោក J.Biden បញ្ចេញផែនការកញ្ចប់ថវិកា ១.៩ ទ្រីលានដុល្លារ សង្រ្គោះសេដ្ឋកិច្ច
(VOVWORLD) - នេះគឺជាផែនការជំរុញសេដ្ឋកិច្ចលើកដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ។
ប្រធានាធិបតីជាប់ឆ្នោត លោក J.Biden (រូបថត៖ TTXVN) |
កាលពីថ្ងៃទី ១៤ ខែមករា ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាស កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ១.៩ទ្រីលានដុល្លារ ដើម្បីជួយប្រជាជននិងសហគ្រាសរបស់ប្រទេសនេះឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកបានសង្កត់ធ្ងន់ថាខឿនសេដ្ឋកិច្ចសហរដ្ឋអាមេរិកត្រូវការជំនួយជាបន្ទាន់ ក្នុងបរិបទដែលបរិមាណអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនឡើងយ៉ាងខ្លាំង។ នេះគឺជាផែនការជំរុញសេដ្ឋកិច្ចលើកដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ពីស្រុកកំណើតរបស់ខ្លួននៅ Wilmington រដ្ឋ Delaware លោក Joe Biden បានអះអាងថា ក្នុងគ្រាវិបត្តិនាបច្ចុប្បន្ននេះ គឺមិនអាចមិនធ្វើសកម្មភាពបានឡើយ។ លោកបន្តថា ការវិនិយោគលើការងារធ្វើនិងសមភាពពូជសាសន៍នឹងជួយទប់ស្កាត់ការខាតបង់សេដ្ឋកិច្ចក្នុងរយៈពេល វែងដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕