|
ប្រធានាធិបតីfrancois Hoollande ជូនពរលោក Jean Marc Ayrault(រូបថត៖Internet) |
VOV-ប្រធានាធិបតីថ្មីរបស់បារាំងFrancois Hollande ថ្ងៃទី១៥ឧសភា
បានតែងតាំងសម្ព័ន្ធមិត្តជំនិតរបស់ខ្លួនគឺលោក Jean Marc Ayrault ដែល
ធ្លាប់កាន់ តំណែងជាមេដឹកនាំគណះបក្សសង្គមនិយមនៅរដ្ឋសភា នឹង
ជាអភិបាលទីក្រុង កំពង់ផែ Nantes ក្នុងរយះពេល២០ឆ្នាំធ្វើជានាយក
រដ្ឋមន្រ្តីថ្មី។សេចក្តីប្រកាស សារព័ត៍មាននៃវិមាន Elysée បានឲ្យដឹងថា៖
លោក Jean Marc Ayrault ត្រូវបានប្រគល់ភារកិច្ចបង្កើតគណះរដ្ឋមន្រ្តិថ្មី
នឹងជំនួសតួរនាទីលោក Francois Fillon -អ្នកដែលទើបនឹងលាលែងពី
តំណែងជានាយករដ្ឋមន្រ្តី។ គណះរដ្ឋមន្រ្តីថ្មីនឹងជួបប្រជុំសម័យដំបូងនា
ថ្ងៃទី១៧ឧសភា។ ក្នុងថ្ងៃដដែល ប្រធានាធិបតី Francois Hollande ក៏បាន
តែងតាំងលោក Pierre- René Lemas-ប្រធានការិយាល័យប្រធានព្រិទ្ធ
សភាបារាំងពីខែវិច្ឆិកា២០១១ធ្វើជាប្រធានខុទ្ទកាល័យវិមានប្រធានាធិបតី
ដែរ៕