ប្រធានាធិបតីទួរគី៖នឹងមានបម្រែបម្រួលជាច្រើនក្នុងគណៈរដ្ឋមន្ត្រី

ប្រធានាធិបតីទួរគី៖នឹងមានបម្រែបម្រួលជាច្រើនក្នុងគណៈរដ្ឋមន្ត្រី - ảnh 1
ប្រធានាធិបតីទួរគីលោក Tayyip Erdogan (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២ កញ្ញា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បាន
ឲ្យដឹងថា​ អាចនឹងមានបន្ថែមការផ្លាស់ប្ដូរជាច្រើនក្នុងរដ្ឋាភិបាលប្រទេសនេះ ក្រោយ
ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Efkan Ala សំរេចលាលែងពីតំណែង២ថ្ងៃ មុននោះ
ដោយសារការរិះគន់ពីសាធារណៈមតិនិងការសង្ស័យអំពីបរាជ័យរបស់ ផ្នែកស៊ើប
ការណ៍សម្ងាត់ចំពោះករណីធ្វើរដ្ឋប្រហារមិនសំរេចកាលពីថ្ងៃទី១៥ កក្កដា ក៏ដូចជា
ករណីវាយប្រហារដោយគ្រាប់បែកជាច្រើននាពេលកន្លងទៅនៅ ប្រទេសនេះ។នា
ថ្ងៃដដែល រដ្ឋាភិបាលទួរគីឲ្យដឹងថា មជ្ឈដ្ឋានមន្ត្រីប្រទេសនេះ បានបណ្ដេញ
បុគ្គលិកសន្តិសុខចំនួន៨ពាន់នាក់ចេញពីការងារ ដោយសារពួកគេ ជាប់សង្ស័យ
ពីបទទាក់ទិនដល់ករណីធ្វើរដ្ឋប្រហារពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ