ប្រធានាធិបតីទួរគី៖ សេចក្តីសម្រេចរបស់អាមេរិកបង្កឲ្យមានការព្រួយបារម្ភ

(VOVWORLD) - នាថ្ងៃទី ៩ តុលា ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងដំណើរ ទស្សនកិច្ចនៅអ៊ុយក្រែន ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានចាត់ទុកថា៖ សេចក្តីសម្រេចបញ្ឈប់ផ្តល់លិខិតឆ្លងដែននិងសិទ្ធិជ្រកកោណសំរាប់ប្រជាពលរដ្ឋទួរគីរបស់អាមេរិបង្កឲ្យមានភាពព្រួយបារម្ភ
 
ប្រធានាធិបតីទួរគី៖ សេចក្តីសម្រេចរបស់អាមេរិកបង្កឲ្យមានការព្រួយបារម្ភ - ảnh 1 ប្រធានាធិបតីទួរគី៖ សេចក្តីសម្រេចរបស់អាមេរិកបង្កឲ្យមានការព្រួយបារម្ភ

(VOVworld) – នាថ្ងៃទី ៩ តុលា ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងដំណើរ ទស្សនកិច្ចនៅអ៊ុយក្រែន ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានចាត់ទុកថា៖ សេចក្តីសម្រេចបញ្ឈប់ផ្តល់លិខិតឆ្លងដែននិងសិទ្ធិជ្រកកោណសំរាប់ប្រជាពលរដ្ឋទួរគីរបស់អាមេរិបង្កឲ្យមានភាពព្រួយបារម្ភ។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសទួរគីបាន ទាក់ទងជាមួយភាគីអាមេរិកដើម្បីពិចារណាសេចក្តីសម្រេចពោលខាងលើ ផងដែរ។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទួរគី លោក John Bass បានឲ្យដឹងថា៖ ពេលវេលាបញ្ឈប់ផ្តល់លិខិតឆ្លងដែនសំរាប់ប្រជាពលរដ្ឋទួរគីនឹងផ្អែកទៅលើបណ្ដា ការសន្ទនារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលទាក់ទិនដល់ការដែលបណ្ដាបុគ្គលិក ស្ថានទូតអាមេរិកគឺជាប្រជាពលរដ្ឋទួរគីដែលសមត្ថកិច្ចទួរគីចាប់ខ្លួនពេលកន្លងទៅ។នាថ្ងៃដដែល ស្ថាប័នរដ្ឋអាជ្ញាទួរគីបានចេញសាលក្រមកោះហៅបព្វជិកទី ២ ដែលជាប្រជាពលរដ្ឋទួរគីកំពុងធ្វើការនៅអគ្គស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Istanbul បន្ទាប់ពីប្តីនិងកូនស្រីរបស់គាត់កំពុងចាប់ឃុំខ្លួននិងសួរដេញដោលដោយសារជាប់ សង្ស័យមានទំនាក់ទំនងជាមួយបុព្ធជិក Fethullah Gullen មុខសញ្ញាដែល Ankara ចោទប្រកាន់ឈរនៅខាងក្រោយរដ្ឋប្រហារនាខែកក្កដាឆ្នាំ ២០១៦៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ