ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី ៨ មិថុនា ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។
ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម - ảnh 1ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម 

នាថ្ងៃទី ៨ មិថុនា ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ លោក Milos Zeman បានជួបចរចាជាមួយប្រធានរដ្ឋលោកTran Dai Quang  ជួបសន្ទនាជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម - ឆែក និងមានជំនួបជាមួយ សមាគមមិត្តភាពវៀតណាម - ឆែក។ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននិងអនុស្សរណៈយោគយល់គ្នាស្ដីពីពីកិច្ចសហប្រតិបត្តិការសំខាន់ៗ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖  កសិកម្ម វិទ្យាសាស្រ្ត - បច្ចេកវិទ្យា បរិស្ថាន ថាមពល អប់រំ - បណ្តុះបណ្តាវប្បធម៌ទេសចរណ៍តុលាការនិងច្បាប់ជាដើម។ ភាគីទាំងពីរសន្យារក្សាសន្តិភាព ស្ថិរភាព ជំរុញសន្តិសុខ សុវត្ថិភាពនាវាចរណ៍ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ