ប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្ត្រីអង់គ្លេសចរចារអំពី Brexit និងការប្រឆាំងនឹងភេរវកម្ម

(VOVWORLD) - នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា៖ អង់គ្លេសជានិច្ចកាលស្វាគមន៍នៅសហភាពអឺរ៉ុប (EU) បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖ បណ្ដាការចរចារអំពី Brexit នឹងចាប់ផ្តើមនាសប្តាហ៍ខាងមុខ។ 
ប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្ត្រីអង់គ្លេសចរចារអំពី Brexit និងការប្រឆាំងនឹងភេរវកម្ម - ảnh 1 ប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្ត្រីអង់គ្លេសចរចារអំពី Brexit និងការប្រឆាំងនឹងភេរវកម្ម

(VOVworld) - នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា៖ អង់គ្លេសជានិច្ចកាលស្វាគមន៍នៅសហភាពអឺរ៉ុប (EU) បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖ បណ្ដាការចរចារអំពី Brexit នឹងចាប់ផ្តើមនាសប្តាហ៍ខាងមុខ។ ប្រធានាធិបតី Macron ក៏បានសង្កត់ធ្ងន់ថា៖ លោកគោរពរសេចក្តីសម្រេចដែលអះអាងនូវ អធិបតេយ្យភាពរបស់ប្រជាជនអង់គ្លេសក្នុងពេលដែលសម្រេចចាកចេញពី EU ព្រមទាំង អះអាងទៀតថា៖ ពេលវេលាចាប់ផ្តើមការចរចារអំពីបញ្ហានេះគឺជារបត់ សំខាន់មួយ។ រីឯខ្លួនវិញ លោកស្រី May អះអាងជាថ្មីម្តងទៀតនូវផែនការរក្សា ដំណើរការចរចារអំពី Brexit ដោយមិនអើពើដល់ការចរចារអំពីការបង្កើត រដ្ឋាភិបាលដែលកំពុងប្រព្រឹត្តទៅនៅអង់គ្លេស។ បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រី May និងប្រធានាធិបតីបារាំង លោក Macron បានប្រកាសផែនការធ្វើសកម្មភាព រួមស្តីអំពីការប្រយុទ្ធប្រឆាំងនឹងលទ្ធិជ្រុលនិយមលើបណ្តាញអ៊ីនធឺណែត។ តាម នោះ បង្កើនការដាក់សម្ពាធទៅលើបណ្ដាសម្ព័ន្ធក្រុមហ៊ុនអ៊ឺនធឺណែតនិងបណ្តាញ សង្គម។ ផែនការនេះក៏បានពិនិត្យមើលការកសាងច្បាប់ថ្មីដើម្បីដាក់ទណ្ឌកម្មទៅ លើសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាដែលមិនប្រតិបត្តិតាមផែនការរួមនេះផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ