ប្រធានាធិបតីបារាំងបានចាប់ផ្តើមកិច្ចសន្ទនាថ្នាក់ជាតិ
(VOVWORLD) - ថ្លែងមតិទៅកាន់អភិបាលតំបន់ Normandy ជាង ៦០០ នាក់នៅទីក្រុង Grand Bourgtheroulde នាថ្ងៃទី ១៥ ខែមករា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសង្កត់ធ្ងន់ថាលោកមានបំណងចង់បញ្ចប់វិបត្តិនេះដោយសារតែការប្រះស្រាំដ៏ធំក្នុងប្រទេស ដែលពាក់ព័ន្ធនឹងបញ្ហាសង្គមកិច្ច ដែនដីសេដ្ឋកិច្ច និងប្រជាធិបតេយ្យ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron |
នេះគឺជាកិច្ចសន្ទនាថ្នាក់ជាតិមួយដែលត្រូវបានបំផុសឡើងជាផ្លូវការដោយប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុង បរិបទដែល ប្រទេសបារាំងកំពុងធ្លាក់ចូលក្នុងវិបត្តិនៃការធ្វើបាតុកម្មធំៗ ដោយ ភ្ជាប់ជាមួយនូវអំពើហិង្សាដែលរៀបចំឡើងជារៀងរាល់សប្តាហ៍ដោយចលនា«អាវកាក់ពណ៌លឿង» ក្នុងរយៈពេល២ខែកន្លងទៅ។ លោក Macron បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរិះរកគ្រប់វិធីទាំងអស់ក្នុងការស្វែងរកដំណោះស្រាយផ្សះផ្សាប្រទេសជាតិផងដែរ។ លោកបានអំពាវនាវឱ្យប្រជាជនគ្រប់រូបរួមគ្នាឆ្លងផុតពីរាល់ការបែកបាក់ដែលមកពីការបៀតបៀននយោបាយក្នុងរយៈពេលជា ច្រើនទសវត្សកន្លងទៅ៕