ប្រធានាធិបតីបារាំងព្រមានពីការក្រោកឡើងនៃការប្រឆាំងជ្វីស្វនិយម

(VOVWORLD) -   ថ្លែងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាតំណាងរបស់អង្គការ   ជ្វីហ្វនៅប្រទេសបាំរាំង (CRIF) នាយប់ថ្ងៃទី ២០ ខែកុម្ភៈ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសយ៉ាងខ្លាំងចំពោះការក្រោកឡើងនៃការភប្រឆាំងជ្វីហ្វនិយមចាប់តាំងពីសង្រ្គាមលោកលើកទី២ ព្រមទាំងប្រកាស វិធានការមួយដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងរលកនេះផងដែរ។
ប្រធានាធិបតីបារាំងព្រមានពីការក្រោកឡើងនៃការប្រឆាំងជ្វីស្វនិយម - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron

លោក Macron បានព្រមានថា ការប្រឆាំងជ្វីហ្វនិយម ហាក់ដូចជាបានឈានឡើងដល់កម្រិតអាក្រក់បំផុត» ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក Macron បានប្រសាសន៍ថា នាពេលឆាប់ៗនេះ បារាំងនឹងរួមបញ្ចូលនិយមន័យ «ប្រឆាំងលិទ្ធិស្តារឡើងវិញជាតិជ្វីហ្វ» ទៅក្នុងនិយមន័យគតិយុត្តិរបស់ "ការប្រឆាំងជ្វីហ្វនិយម"។ យោងតាមនោះ ការដែលទម្លាក់កំហុសលើជនជាតិជ្វីហ្វទាំងស្រុង នឹងទទួលខុសត្រូវអំពីសកម្មភាពរបស់អ៊ីស្រាអែល ឬការដែលបដិសេធចំពោះសេចក្តីសម្រេចចិត្តដោយខ្លួនឯងរបស់ជនជាតិជ្វីហ្វនោះ នឹងត្រូវបានចាត់ទុកថាជាការប្រឆាំងនឹងជ្វីហ្វនិយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ