ប្រធានាធិបតីបារាំងលោក Macron រិះគន់បណ្ដាបក្សពួកនៅលីបង់ក្បត់ពាក្យសន្យា
(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ២៧ ខែកញ្ញា បានបើកសន្និសីទកាសែតនៅទីក្រុងប៉ារីស ដោយរិះគន់បក្សពួកនយោបាយនៅលីបង់ ក្បត់ពាក្យសន្យាជាមួយសហគមន៍អន្តរជាតិ ព្រមទាំងកំណត់ពេលវេលា ៦ សប្តាហ៍ មុនពេលដាក់ទណ្ឌកម្ម ប្រសិនបើ លីបង់មិនបង្កើតរដ្ឋាភិបាលថ្មី និងធ្វើកំណែទម្រង់។
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ Kafkadesk) |
សន្និសីទកាសែតនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីលីបង់លោក Mustapha Adib បានលាឈប់ពីតំណែងក្នុងរយៈពេលតែ ៣ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីចូលកាន់តំណែង ដោយសារទទួលបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីអនុវត្តកំណែទម្រង់នៅលីបង់។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងថា៖ ខ្ញុំបានសង្កេតឃើញថា រដ្ឋអំណាចនឹង កម្លាំងនយោបាយនៅលីបង់បានជ្រើសរើសការផ្តល់អាទិភាពដល់ផលប្រយោជន៍របស់បក្សពួក និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ជាជាងផលប្រយោជន៍រួមរបស់ប្រទេសជាតិ។ ខ្ញុំក៏បានសង្កេតឃើញថាពួកគេបានជ្រើសរើសការរុញលីបង់ចូលក្នុងល្បែងថ្មីរបស់អានុភាពបរទេស ហើយរុញច្រានប្រទេសធ្លាក់ចូលភាពវឹកវរ ជាជាងការទទួលបានផលប្រយោជន៍ពីជំនួយរបស់អន្តរជាតិ ដែលប្រជាជនលីបង់កំពុងត្រូវការនៅ៕