ប្រធានាធិបតីបារាំងលោក Macron៖ អឺរ៉ុបចាំបាច់ត្រូវកសាងស្វ័យភាពយុទ្ធសាស្ត្រ
(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី ១២ មេសា បន្ត ការពារទស្សនៈថា អឺរ៉ុបចាំបាច់ត្រូវមានគោលនយោបាយឯករាជ្យពីអាមេរិកលើបញ្ហា តៃវ៉ាន់ (ចិន) ហើយបញ្ជាក់ថា បារាំងជាសម្ព័ន្ធមិត្តរបស់អាមេរិក ប៉ុន្តែប្រការនេះមិន មានន័យថាមិនអាចដើរតាមគោលនយោបាយដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនបានទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte កាលពីររសៀលថ្ងៃទី ១២ ខែមេសា នៅទីក្រុង Amsterdam បន្ទាប់ពីបាន បញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅហូឡង់ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា លោកមិនក្រែងរអែងចំពោះការថ្លែងរបស់ខ្លួនកាល ពីដើមសប្តាហ៍នេះទេ ស្តីពីការដែលអឺរ៉ុបចាំបាច់ត្រូវកសាងស្វ័យភាពយុទ្ធសាស្ត្រ កាត់ បន្ថយការពឹងផ្អែកលើអាមេរិក ព្រមទាំងត្រូវមានគោលនយោបាយឯករាជ្យពីអាមេរិក ក្នុងវិធីអភិក្រមនឹងជម្លោះអាមេរិក-ចិន ដោយសារបញ្ហាតៃវ៉ាន់ (ចិន)។ យោងតាម លោកប្រធានាធិបតីបារាំង គោលនយោបាយរបស់បារាំងលើបញ្ហាតៃវ៉ាន់គឺខ្ជាប់ខ្ជួន ច្បាស់លាស់ និងឥតងាករេតាំងពីមុនមក នោះគឺគាំទ្រដល់ការរក្សាស្ថានភាពដដែល គាំទ្រគោលនយោបាយ "ចិនតែមួយ" ក៏ដូចជាគាំទ្រការដោះស្រាយជម្លោះដោយ សន្តិវិធី។ ប្រធានាធិបតីបារាំងលោក Macron បានបញ្ជាក់ថា នោះក៏ជាទស្សនៈរបស់ អឺរ៉ុបផងដែរ៖
“នេះជាទស្សនៈដ៏សមស្របនឹងតួនាទីរបស់សម្ព័ន្ធមិត្តមួយ។ ទោះជាយ៉ាងណាក៏ ដោយ នេះក៏ជាចំណុចដែលខ្ញុំចង់បញ្ជាក់ពីសារៈសំខាន់នៃការបង្កើតស្វ័យភាពយុទ្ធ សាស្ត្ររបស់អឺរ៉ុប។ ជាសម្ព័ន្ធមិត្តមិនមែនមានន័យថា ក្លាយជាប្រទេសបរិវារនោះទេ។ យើងជាសម្ព័ន្ធមិត្ត និងធ្វើកិច្ចការជាច្រើនជាមួយគ្នា មិនមែនមានន័យថា អ្នកមិនអាចគិតតែម្នាក់ឯង ហើយត្រូវដើរតាមឥស្សរៈជនដ៏តឹងតែងបំផុតនៃប្រទេសសម្ព័ន្ធមិត្តនោះទេ។ លើសពីនេះ ក្រឡេកមើលអ្វីៗដែលបានកើតឡើងក្នុងស្ថានភាពជាក់ស្ដែង បារាំង មិនចាំបាច់ទទួលយកមេរៀនពីនរណាម្នាក់ឡើយ មិនថាបញ្ហាអ៊ុយក្រែន បញ្ហា Sahel ឬបញ្ហាតៃវ៉ាន់នោះទេ”៕