ប្រធានាធិបតីបារាំងអំពាវនាវឱ្យមានការ "រស់រានឡើងវិញ" សហភាពអឺរ៉ុប
(VOVWORLD) -នាថ្ងៃទី ៣ កក្ដដា អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំនៃសភាទាំងពីរនៅវិមាន Versailles ប្រទេសបារាំង ប្រធានាធិបតីបារាំងលោក Emmanue Macron បានឲ្យដឹងថា សហភាពអឺរ៉ុប(EU) បាន "វង្វេង" រួមទាំងអំពាវនាវឲ្យមាន " មេដឹកនាំជំនាន់ថ្មី" ។
ប្រធានាធិបតីបារាំងអំពាវនាវឱ្យមានការ "រស់រានឡើងវិញ" សហភាពអឺរ៉ុប |
នាថ្ងៃទី ៣ កក្ដដា អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំនៃសភាទាំងពីរនៅវិមាន Versailles ប្រទេសបារាំង ប្រធានាធិបតីបារាំងលោក Emmanue Macron បានឲ្យដឹងថា សហភាពអឺរ៉ុប(EU) បាន "វង្វេង" រួមទាំងអំពាវនាវឲ្យមាន " មេដឹកនាំជំនាន់ថ្មី" ។ លោក Macron បានលើកច្បាស់ថា ដំណើរការកសាងអឺរ៉ុបត្រូវចុះខ្សោយដោយសារការរីកសាយភាយដោយជំងឺការិយាធិបតេយ្យដែលជាមូលហេតុនៃការមន្ទិលសង្ស័យកាន់តែខ្លាំង។ ថ្នាក់ដឹកនាំបារាំងរូបនេះបានឲ្យដឹងថានារយៈពេល១០ ឆ្នាំកន្លងទៅ EU បានដោះស្រាយរាល់វិបត្តិប៉ុន្តែបាន"វង្វេង" ដូច្នេះលទ្ធិមន្ទឹលសង្ស័យរបស់អឺរ៉ុបគឺមានមូលដ្ឋាន។ តាមលោកថា លទ្ធផលនៃការធ្វើប្រជាមតិកាលពីខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅនៅអង់គ្លេស ដោយមានលទ្ធផលថា អង់គ្លេសបានចាកចេញពីដំបូលរួម រឺហៅថា Brexit នេះគឺជាសញ្ញាបរាជ័យហើយសហភាពអឺរ៉ុប ត្រូវមានភាពក្លាហានប្រឈមមុខនឹងបញ្ហានេះ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោក Angela Merkel កំពុងរួមសហការខិតខំប្រឹងប្រែងដើម្បីដំណើរការឡើងវិញនូវ "កំលាំងចលករ" បារាំង និងអាល្លឺម៉ង់ប្រពៃណីរបស់EU បន្ទាប់ពី អង់គ្លេសសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប។ តាមប្រជាធាធិបតីបារាំងថា ប្រទេសនេះ និងអាល្លឺម៉ង់នឹងបំផុសនូវ"សន្និសីទប្រជាធិបតេយ្យ" លើទូទាំងអឺរ៉ុបនាចុងឆ្នាំ ២០១៧ ដោយមានគោលបំណង " កសាងអឺរ៉ុបឡើងវិញ" ៕