ប្រធានាធិបតីប៉ូឡូញអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី


ប្រធានាធិបតីប៉ូឡូញអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី - ảnh 1
ប្រធានាធិបតីប៉ូឡូញអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ កញ្ញា ប្រធានាធិបតីប៉ូឡូញ លោក Bronislaw Komorowski បានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រីលោកស្រី Ewa Kopacz។ ក្នុងពិធីសច្ចាប្រណិធានទទួលដំណែងនៅវិមានប្រធានាធិបតី នាយករដ្ឋមន្ត្រី Kopacz រួមជាមួយរដ្ឋមន្ត្រីថ្មីគ្រប់រូបបានសន្យាប្រតិបត្តិយ៉ាងម៉ត់ចត់តាមរដ្ឋធម្មនុញ្ញ ក៏ដូចជា
ច្បាប់របស់ប៉ូឡូញ​ ព្រមទាំង យកចិត្តទុកដាក់ដល់ផលប្រយោជន៍ជាតិនិងផលប្រយោជន៍
របស់ប្រជាជន​ផងដែរ។ គណៈរដ្ឋមន្ត្រីថ្មីត្រូវឆ្លងកាត់ការបោះឆ្នោះទំនុកទុកចិត្តមួយ
ដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ១ តុលា ខាងមុខនៅរដ្ឋសភានៃប្រទេសនេះ។
នាយករដ្ឋមន្ត្រីថ្មី Kopacz បានសន្យាថា៖ លោកស្រីនឹងខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តរបស់ខ្លួនដើម្បីទទួលបានទំ​នុកទុកចិត្តរបស់ប្រជាជនក្នុងរយៈពេលឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ