ប្រធានាធិបតីបេឡារុសចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

(VOVworld)-ប្រធានាធិបតីសាធារណរដ្ឋបេឡារុស លោក Aleksandr Grigorievich
Lukashenko បានអញ្ជើញមកដល់ទីក្រុងហាណូយនាថ្ងៃទី៨ធ្នូ ចាប់ ផ្តើមដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ធ្នូឆ្នាំ ២០១៥​តាមសេចក្តី
អញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ដំណើរទស្សនកិច្ច
លើកនេះរបស់ប្រធានាធិបតីបេឡារុសក្នុងបំណង ជម្រុញទំនាក់ទំនងមិត្តភាពជា
ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមជាមួយបេឡារុស សំដៅឆ្លើយតបតម្រូវការអភិវឌ្ឍន៍នៃប្រទេស​នីមួយៗ។ ក៏ក្នុងដំណើរទស្សនកិច្ច
នេះដែរ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវការ អនុវត្តន៍នៃបណ្តាកិច្ចព្រមព្រៀង
សហប្រតិបត្តិការដែលសម្រេចបានមុននេះ ព្រម​ទាំងផ្លាស់ប្តូររាល់វិធានការនិង
ទិសដៅជម្រុញកិច្ចសហប្រតិបត្តិការនាពេលខាង មុខ ជាពិសេសលើវិស័យសេដ្
ឋកិច្ច ក្រោយពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សម្ព័ន្ធសេដ្ឋកិច្ច
អាស៊ីអឺរ៉ុបមានសុពលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ