ប្រធានាធិបតីប៉ាឡេស្ទីនស្វែងរកការគាំទ្ររបស់រុស្ស៊ីចំពោះបញ្ហា Jerusalem

(VOVWORLD) - នាថ្ងៃទី ១២ កុម្ភៈ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដោយមានការខំប្រឹងប្រែងឆ្លៀតយក ការគាំទ្ររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះបញ្ហា Jerusalem បន្ទាប់ពីអាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ 
ប្រធានាធិបតីប៉ាឡេស្ទីនស្វែងរកការគាំទ្ររបស់រុស្ស៊ីចំពោះបញ្ហា Jerusalem  - ảnh 1 ប្រធានាធិបតីប៉ាឡេស្ទីនស្វែងរកការគាំទ្ររបស់រុស្ស៊ីចំពោះបញ្ហា Jerusalem 

(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដោយមានការខំប្រឹងប្រែងឆ្លៀតយក ការគាំទ្ររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះបញ្ហា Jerusalem បន្ទាប់ពីអាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ដំណើរទស្សនកិច្ចតាមផែនការរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីននៅម៉ូស្គូបានប្រព្រឹត្តទៅ ២ សប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu។ តាមការបញ្ជាក់របស់អ្នកប្រាជ្ញអំពី មជ្ឈឹមបូព៌ារ លោក  Alexander Shumilin នៃវិទ្យាស្ថានស្រាវជ្រាវអាមេរិកនិង កាណាដាថា៖ ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានាធិបតីប៉ាឡេស្ទីនជាការខំ ប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីដែលជាសម្ព័ន្ធមិត្តមួយរបស់ប៉ាឡេស្ទីន ហើយសំដៅរារាំងការដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល «នាំ» មូស្គូ ទៅខុសពីទិស ក្នុងការខំប្រឹងប្រែងកែលំអទំនាក់ទំនងរុស្ស៊ី-អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ