ប្រធានាធិបតីប៉ាឡេស្ទីនអំពាវនាវឲ្យអ.ស.បការពារប្រជាពលរដ្ឋ

ប្រធានាធិបតីប៉ាឡេស្ទីនអំពាវនាវឲ្យអ.ស.បការពារប្រជាពលរដ្ឋ - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas

(VOVworld) - នៅក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Ban Ki-moon នៅទីក្រុង Ramallah នាថ្ងៃទី២១ តុលា ប្រធានាធិបតីប៉ាឡេស្ទីន
លោក Mahmoud Abbas បានអំពាវនាវឲ្យអ.ស.បការពារប្រជាជនប៉ាឡេស្ទីនក្នុង
កាលៈទេសៈរលកអំពើហឹង្សារវាងជនប៉ាឡេស្ទីនជាមួយជនអ៊ីស្រាអែលនៅតែផ្ទុះ
ឡើង។លោក Mahmoud Abbas បានវិភាគថា ការខកចិត្តផ្ដើមពីការ កាន់កាប់របស់
អ៊ីស្រាអែលរួមជាមួយវិធានការរាំងស្កាត់សេដ្ឋកិច្ចនិងអនាគតរបស់ យុវជនប៉ាឡេ
ស្ទីន គឺជាមូលហេតុបណ្ដាលឡើងស្ថានភាពតានតឹងនាបច្ចុប្បន្ន។លោក Abbas
បានអំពាវនាវជាថ្មីម្ដងទៀតឲ្យអ៊ីស្រាអែលបញ្ចប់ការកាន់កាន់ យោធាយូរបំផុតក្នុង
ប្រវត្តិសាស្ត្រនេះ ព្រមទាំងព្រមានថា សកម្មភាពរំលោភលើ កន្លែងពិសិដ្ឋរបស់ជន
អ៊ីស្លាមនិងជនគ្រីស្ទនឹងនាំទៅសង្គ្រាមសាសនានៅតំបន់។
រីឯខ្លួនវិញ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានសង្កត់ធ្ងន់ថា ប្រទេស
ទាំងពីរពោលខាងលើ រួមជាមួយសហគមន៍អន្តរជាតិគប្បីសហការ ជាមួយគ្នាសំ
ដៅទទួលបានដំណោះស្រាយលើគ្រប់ជ្រុងជ្រោយនិងសន្តិភាពជាអមតៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ