ប្រធានាធិបតីម៉ិចស៊ីកូសន្យាបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម

(VOVWORLD) -នាថ្ងៃទី៧ ឧសភា នៅរដ្ឋធានី ម៉ិចស៊ីកូ City ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិចស៊ីកូ លោក Nguyen Hoai Duong រួមទាំងឯកអគ្គរដ្ឋទូតនៃប្រទេសប្រចាំនៅម៉ិនស៊ីកូចំនួន១៧ទៀត បានជូនលិខិតតែងតាំងជូនប្រធានាធិបតីម្ចាស់ផ្ទះ Enrique Pena Nieto។
ប្រធានាធិបតីម៉ិចស៊ីកូសន្យាបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម - ảnh 1

ប្រធានាធិបតីម៉ិចស៊ីកូសន្យាបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម

ក្នុងជំនួបទទួលជួបជាមួយលោក Nguyen Hoai Phong ប្រធានាធិបតីម៉ិនស៊ីកូ បានសង្កត់ធ្ងន់ទៅលើសក្កានុភាពសហប្រតិបត្តិការដ៏ធំធេងរវាងវៀតណាមនិងម៉ិចស៊ីកូ ។ លោករូបនេះបានសន្យាថា រដ្ឋាភិបាលម៉ិចស៊ីកូនឹងបន្តបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម ជាពិសេស ខណៈពេលដែលប្រទេសទាំងពីរ បានចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Nguyen Hoai Duong បានសន្យាធ្វើអស់ពី កម្លាំងកាយចិត្ត ដើម្បីជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាមនិងម៉ិចស៊ីកូឲ្យកាន់តែជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ