ប្រធានាធិបតីមីយ៉ាន់ម៉ាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអងគ្លេស

ប្រធានាធិបតីមីយ៉ាន់ម៉ាចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអងគ្លេស - ảnh 1
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១៥ កក្កដា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអងគ្លេសក្នុងរយៈពេល ២ ថ្ងៃ។ ថ្លែងមតិក្នុងពិធីទទួលជួបសន្ទនាជាមួយប្រធានាធិបតី Thein Sein នាយករដ្ឋមន្ត្រី
អង់គ្លេស លោក David Cameron បានវាយរំលៃខ្ពស់ចំពោះសមិទ្ធិផលដែលមីយ៉ាន់ម៉ា
ទទួលបាន​ តាមរយៈការកែទម្រង់ ហើយ អះអាងថា៖ នាបច្ចុប្បន្ន អង់គ្លេសនិងមីយ៉ាន់
ម៉ាមានសក្កានុភាពសហប្រតិបត្តិការលើវិស័យជាជ្រើន។ បន្ទាប់ពីដំណើរទស្សនកិច្ច
នៅអង់គ្លេស ប្រធានាធិបតី Thein Sein នឹងទៅបំពេញ ទស្សនកិច្ចនៅបារាំង។ គិតតាំង
ពីឆ្នាំ ២០១១ មកទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិង លោកខាងលិចត្រូវបានកែលំអរយ៉ាង
សកម្ម អាស្រ័យដោយមីយ៉ាន់ម៉ាបានដំណើរការកែទម្រង់។ សហភាពអឺរ៉ុបនិងអាមេរិក
បានលុបចោលបទដាក់ទណ្ឌកម្មភាគច្រើនចំពោះប្រទេសអាស៊ី-អាគ្នេយ៍នេះ។ ដោយ
ហេតុនេះ មីយ៉ាន់ម៉ាកំពុងក្លាយទៅជាទីកន្លែងវិនិយោគគួរឲ្យទាក់ទាញចំពោះក្រុមហ៊ុន
បរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ