ប្រធានាធិបតីមេរិកមានគំនិតរវើរវាយអំពី"សង្គ្រាមមួយរំពេច"ជាមួយទីក្រុងតេហេរ៉ង់
(VOVWORLD) - នាថ្ងៃទី ២៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានព្រមានថាប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងមានកំហុសនៅពេលដែលលោកអះអាងថា សង្គ្រាមរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់នឹងមិនអាចអូសបន្លាយក្នុងរយៈពេលវេងទៀតទេ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif |
នៅលើបណ្តាញសង្គម Twitter លោក Zarif បានលើកច្បាស់ថា« និយមន័យនៃ«សង្គ្រាមមួយរំពេច» ជាមួយអ៊ីរ៉ង់ដែលលោក Trump បានលើកឡើងនោះ គឺជាគំនិតរវើរវាយ ព្រមទាំងអះអាងថា "អ្នកណាបង្កឡើងសង្គ្រាមនោះ ការបញ្ចប់ សង្គ្រាមនោះនឹងមិនមែនដោយពួកគេសម្រេចចិត្តនោះឡើយ»។ សេចក្តីប្រកាសនេះត្រូវបានលោក Zarif ធ្វើឡើង ក្រោយពីលោក Donald Trump បានថ្លែងនៅទូរទស្សន៍ដោយអះអាងថាអាមេរិកមានអនុភាពដ៏ខ្លាំងក្លា ក៏ប៉ុន្តែលោកមិនមានបំណងចង់ឲ្យសង្គ្រាមកើតមានឡើងជាមួយប្រទេសអ៊ីរ៉ង់នោះទេ។ ទោះយ៉ាងណាក៏ដោយ លោក Donald Trump បានបន្តទៀតថាប្រសិនបើសង្គ្រាមបានផ្ទុះឡើង សង្គ្រាមនោះក៏ "មិនយូរប៉ុន្មាននោះទេ"។គួរបញ្ជាក់ថានាថ្ងៃទី ២៧ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទីលោក Mark Esper បានជូនដំណឹងដល់ សម្ព័ន្ធមិត្តចំណុះអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ថាអាមេរិកមិនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ប៉ន្តែប្រទេសនេះក៏មិនអាចធ្វើសម្បទានបន្ថែមទៀតចំពោះហេតុការណ៍ណាមួយនោះឡើយ៕