ប្រធានាធិបតីយេម៉ែនមានបំណងស្ដារឡើងវិញកិច្ចព្រមព្រៀងសន្តិភាពដោយអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្ដាល
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសយេម៉ែន លោក Abdul-Malik Mekhlafi និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់រដ្ឋអំណាចយេម៉ែនក៏ចូលរួមកិច្ចប្រជុំ ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Riyadh របស់ អារ៉ាប៊ីសាអូឌីត។
យេម៉ែនមានបំណងស្ដារឡើងវិញកិច្ចព្រមព្រៀងសន្តិភាព |
នាថ្ងៃទី ២០ មិនាប្រធានាធិបតីមេម៉ែន លោក Abdu-Rabbi Mansour Hadi មានជំនួបជាមួយបេសកជនពិសេសថ្មីទទួលបន្ទុកយេម៉ែន នៃអង្គការសហប្រជាជាតិ លោក Martin Griffiths សំដៅស្វែករកវិធីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាព ដោយអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្ដាល រវាងភាគីទាក់ទិននានាដែលកំពុងចូលរួមជម្លោះនៅប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសយេម៉ែន លោក Abdul-Malik Mekhlafi និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់រដ្ឋអំណាចយេម៉ែនក៏ចូលរួមកិច្ចប្រជុំ ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Riyadh របស់ អារ៉ាប៊ីសាអូឌីត។ ក្នុងកិច្ចប្រជុំនេះ លោក Hadi បានថ្លែងទៅកាន់លោក Griffiths អំពីកិច្ចប្រជុំសន្តិភាពមុននេះ ដែលអង្គការសហប្រជាជាតិរៀបចំនោះ បានសរឲ្យឃើញថា៖ ក្រុមបះបោរ Houthi តែងតែមិនគោរពតាមរាល់ការព្រមព្រៀង និងអើពើចំពោះសេចក្ដីសម្រេចអន្តរជាតិ។ រីឯខ្លួនវិញ លោក Hadi បានចាត់ទុកថា៖លោក និងរដ្ឋអំណាចបានអំពាវនាវឲ្យមានសន្តិភាពនៅប្រទេសខ្លួនជានិច្ច ព្រមទាំងសម្ដែងក្ដីសង្ឃឹថា៖ ស្វែងរកឲ្យបានវិធីចរចាដោយសមស្របជាមួយភាគីជម្លោះយ៉ាងឆាប់ៗផងដែរ៕