ប្រធានាធិបតីរុស្ស៊ីគាំទ្រសហប្រតិបត្តិការជាមួយអាមេរិកដោយឈរលើមូលដ្ឋានសមភាព

(VOVWORLD) - រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាមេរិកដោយឈរលើ មូលដ្ឋានសមភាព។
ប្រធានាធិបតីរុស្ស៊ីគាំទ្រសហប្រតិបត្តិការជាមួយអាមេរិកដោយឈរលើមូលដ្ឋានសមភាព - ảnh 1 ប្រធានាធិបតីរុស្ស៊ីគាំទ្រសហប្រតិបត្តិការជាមួយអាមេរិកដោយឈរលើមូលដ្ឋានសមភាព

(VOVworld) – រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាមេរិកដោយឈរលើ មូលដ្ឋានសមភាព។ សេចក្តីប្រកាសពោលខាងលើត្រូវបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាំចេញក្នុងពិធីជូនសារតាំងរបស់ឯកអគ្គរដ្ឋទូតថ្មីចំនួន ២០ នាក់ក្នុងនោះមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី លោក Jon Huntsman។ ក្នុងពិធីនេះ ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បានវាយតំលៃស្ថានភាពទំនាក់ទំនងទ្វេភាគី បច្ចុប្បន្នរវាងម៉ូស្គូនិងវ៉ាស៊ីនតោនគឺ «មិនអាចធ្វើឲ្យភាគីទាំងពីរពេញចិត្តទេ»។ ម៉ូស្គូគាំទ្រ ទំនាក់ទំនងសហប្រតិបត្តិការមានចរិតលក្ខណៈស្ថាបនាដោយឈរលើមូលដ្ឋានប្រតិបត្តិ យ៉ាងម៉ត់ចត់គោលការណ៍សមភាពគោរពគ្នាទៅវិញទៅមកក៏ដូចជាផលប្រយោជន៍ជាតិ មិនធ្វើអន្តរាគមន៍ចូលការងារផ្ទៃក្នុងរបស់គ្នា។ ប្រធានាធិបតីរុស្ស៊ីសម្តែងជាថ្មីម្តងទៀតនូវ ការរំលែកទុក្ខដល់ប្រជាពលរដ្ឋអាមេរិកបន្ទាប់ពីការបាញ់ប្រហារដ៏បង្ហូរឈាមនៅទីក្រុង  Las Vegas នាពេលថ្មីៗនេះដែលធ្វើឲ្យមនុស្សចំនួន ៥៩ នាក់ត្រូវស្លាប់និង ៥០០ នាក់ទៀតរង របួស។ ថ្លែងមតិបន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅរុស្ស៊ី លោក Huntsman បានអះអាងថា៖ លោកនឹងខំប្រឹងប្រែងសា្តរទំនុកទុកចិត្តរវាងប្រទេសទាំងពីរ ក៏ ដូចជា ពង្រឹងទំនាក់ទំនងទ្វារភាគីដោយឈរលើកិច្ចសហប្រតិបត្តិការក្នុងការយកចិត្តទុកដាក់ រួមផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ