ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើច្បាប់ស្ដីអំពីការបញ្ចប់កិច្ចព្រមព្រៀងបំផ្លាញចោល plutoni ជាមួយអាមេរិក

ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើច្បាប់ស្ដីអំពីការបញ្ចប់កិច្ចព្រមព្រៀងបំផ្លាញចោល plutoni ជាមួយអាមេរិក - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅសន្និសីទមួយនៅក្រុង Sochi កាលពីថ្ងៃទី២៧ តុលា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៣១ តុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន
ចុះហត្ថលេខាលើច្បាប់ស្ដីអំពីការបញ្ចប់កិច្ចព្រមព្រៀងរុស្ស៊ី-អាមេរិកទាក់ទិនដល់
ការបំផ្លាញចោល plutoni។ច្បាប់នេះក៏ដាក់ចេញរាល់លក្ខខ័ណ្ឌតភ្ជាប់កិច្ចព្រមព្រៀង
នេះឡើងវិញ នៅពេលអាមេរិកលុបចោលច្បាប់ Magnitsky និងបទដាក់ទណ្ឌកម្ម
ទាំងអស់ប្រឆាំងរុស្ស៊ី ក៏ដូចជាសងការខូចខាតសំរាប់រុស្ស៊ីផងដែរ។ព្រមទាំង
វ៉ាស៊ីនតោនត្រូវកាត់បន្ថយហេដ្ឋារចនាសម្ព័ន្ធយោធានៅប្រទេសសមាជិកអង្គការ
សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកកាន់តែ
អាក្រក់ទៅៗក្រោយពីកិច្ចព្រមព្រៀង ឈប់បាញ់នៅស៊ីរីដែលត្រូវបានឯកភាពកាល
ពីខែកញ្ញាកន្លងទៅ ត្រូវបែកបាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ