|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖AFP/TTXVN) |
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី១៦ ធ្នូ បានចុះហត្ថ
លេខាលើបទបញ្ញត្តិស្ដីអំពីការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ
អ៊ុយក្រែនចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦។បទបញ្ញត្តិនេះបានលើកច្បាស់ថា ដោយ
សារស្ថានភាពពិសេសជះឥទ្ធិពលទៅលើផលប្រយោជន៍និងសន្តិសុខសេដ្ឋកិច្ច
របស់សហព័ន្ធរុស្ស៊ីហើយទាមទារឲ្យអនុម័តលើវិធានការជាបន្ទាន់ រុស្ស៊ីបានសំរេច
ផ្អាកកិច្ចព្រមព្រៀង FTA ដែលបានចុះហត្ថលេខានាថ្ងៃទី១៨ តុលា ឆ្នាំ២០១១ ជា
មួយអ៊ុយក្រែន។ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦ កិច្ចព្រមព្រៀងតភ្ជាប់ រវាងអ៊ុយក្រែន
ជាមួយសហភាពអឺរ៉ុប (EU) នឹងចូលជាធរមាន បង្កើតឡើងតំបន់ ពាណិជ្ជកម្មសេរី
រវាង Kiev និង EU។រុស្ស៊ីបានសំដែងការព្រួយបារម្ភថា ក្នុង ករណីនេះ ទីផ្សាររុស្ស៊ី
នឹងពោរពេញទៅដោយទំនិញរបស់ EU។ម៉ូស្គូបាន ប្រកាសថា នឹងមានវិធានការ
ការពារខឿនសេដ្ឋកិច្ចរបស់ខ្លួន រួមមានការលុចោល កិច្ចព្រមព្រៀង FTA ជាមួយ
អ៊ុយក្រែន ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ទំនិញ លើកលែងពន្ធពី EU ចូលក្នុងរុស្ស៊ី៕