ប្រធានាធិបតីរុស្ស៊ីដំណើការសន្ទនាផ្ទាល់ជាមួយប្រជាជន


ប្រធានាធិបតីរុស្ស៊ីដំណើការសន្ទនាផ្ទាល់ជាមួយប្រជាជន - ảnh 1
ប្រធានាធិបតីរុស្ស៊ីដំណើការសន្ទនាផ្ទាល់ជាមួយប្រជាជន (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មេសា ការសន្ទនាផ្ទាល់ប្រចាំឆ្នាំរវាងប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin ជាមួយប្រជាជននៃប្រទេសនេះបានប្រព្រឹត្តទៅនៅវេលាម៉ោងទី
១២ (តាមម៉ោងម៉ូស្គូ)។ ថ្ងៃទី ១៥ មេសា គឺជាថ្ងៃចុងក្រោយធ្វើការទទួល សំណួររបស់
ប្រជាជនគ្រប់រូបសំរាប់ប្រធានាធិបតី Putin។ បរិមាណសំណួរលើកនេះឡើងដល់ ១
លាន ៧ សែនសំណួរដែលផ្តោតទៅលើគ្រប់វិស័យ ជាពិសេសគឺវិស័យសុខុមាលភាព
សង្គម ក្នុងកាលៈទេសៈ ខឿនសេដ្ឋកិច្ចរុស្ស៊ីកំពុង ប្រឈមមុខនឹងការលំបាកជាច្រើន
នាពេលថ្មីៗនេះដោយសារបទហ៊ុំព័ទ្ធសេដ្ឋកិច្ច។ បណ្ដាសំណួរប្រមូលផ្តុំទៅលើ ការហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងរុស្ស៊ីអនាគតនៃខឿនសេដ្ឋកិច្ចរបស់រុស្ស៊ី ទំនាក់ទំនង អន្តរជាតិនិងបញ្ហាអ៊ុយក្រែន ជាដើម។ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតី
បានចាត់ទុកថា៖ រាល់បញ្ហាពោលខាងលើនឹងជួយអ្នកប្រមុខជាតិមើលឃើញបានសព្វ ជ្រោងជ្រោយសភាពការរបស់ប្រទេសជាតិនាបច្ចុប្បន្ននិងដោះស្រាយបញ្ហានៅ
សេសសល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ