ប្រធានាធិបតីរុស្ស៊ីថ្លែងសារសហព័ន្ធឆ្នាំ២០១៤

ប្រធានាធិបតីរុស្ស៊ីថ្លែងសារសហព័ន្ធឆ្នាំ២០១៤ - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

(VOV)_នាថ្ងៃទី៤ ធ្នូ នៅទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានថ្លែងសារសហព័ន្ធ ប្រចាំឆ្នាំ ស្ដីពីបណ្ដាទិសដៅ អភិវឌ្ឍន៍របស់​ប្រទេសជាតិ 
ក្នុងឆ្នាំខាងមុខនេះ។ នេះគឺជាលើកទី១១ ហើយ ដែលលោក Vladimir Putin ថ្លែង
សារចំពោះរដ្ឋសភា។ ឆ្នាំ ២០១៤នេះ ប្រធានាធិបតី Vladimir Putin បានថ្លែងសារ
ចំពោះមុខភ្ញៀវកិត្តិយសចំនួនមួយពាន់មួយ​រយនាក់។

          ក្នុងស្ថានភាពដ៏ស្មុគ្រស្មាញនាបច្ចុប្បន្ននេះ វិស័យសេដ្ឋកិច្ច សង្គម ត្រូវបាន
លោកប្រធានាធិបតី Vladimir Putin យកចិត្តទុកដាក់ជា​ពិសេស។​ បណ្ដាបញ្ហាអន្តរ
ជាតិមិនមែនជាបញ្ហាស្នូលក្នុងសារនេះក្តី ប៉ុន្តែក៏ទទួលបាន​ការយកចិត្តទុកដាក់ជា
ពិសេសពីសាធារណះមតិរុស្ស៊ី និងពិភពលោកទាំង​មូលដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ