ប្រធានាធិបតីរុស្ស៊ីធ្វើការសន្ទនា online ប្រចាំឆ្នាំជាមួយប្រជាពលរដ្ឋ
|
ប្រធានាធិបតីរុស្ស៊ីធ្វើការសន្ទនា online ប្រចាំឆ្នាំជាមួយប្រជាពលរដ្ឋ (Image: VNA) |
(VOVworld) – នាពេលថ្ងៃត្រង់ថ្ងៃទី ១៤ មេសា (តាមម៉ោងរុស្ស៊ី) នៅទីក្រុងម៉ូស្គូ
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការសន្ទនា online លើកទី ១៤
ជាមួយប្រជាពលរដ្ឋរុស្ស៊ី។ ក្នុងការសន្ទនាដែលអូសបន្លាយអស់រយៈពេល ៣
ម៉ោងនិង ៣០ នាទី នោះលោក Vladimir Putin បានឆ្លើយសំណួរចំនួន ៨០ ក្នុង
ចំណោមសំណួរចំនួន ២ លាន ៥ សែនរបស់ប្រជាពលរដ្ឋ។ ខ្លឹមសារសំ ខាន់
នៃការសន្ទនាលើកនេះគឺស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ ក៏ដូចជា បណ្ដា
បញ្ហាសន្តិសុខសង្គមរួមជាមួយជីវភាពរស់នៅប្រចាំថ្ងៃ។ តាមលោក Vladimir
Putin ថា៖ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ហាសំខាន់គឺត្រូវធានាប្រភពទុនវិនិ
យោគ លើកកំពស់ប្រសិទ្ធភាពក៏ដូចជាចំណាយសំរាប់ប្រជាពលរដ្ឋដើម្បី
ជួយឧតប្ថម្ភ មុខសញ្ញាងាយរងគ្រោះក្នុងសង្គម។ រដ្ឋាភិបាលរុស្ស៊ីនឹងខំប្រឹង
ប្រែងមិនបោះពុម្ភ បន្ថែមប្រាក់ ព្រមទាំង ផ្លាស់ប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។
ស្តីពីបញ្ហានៅសីរី ប្រធានាធិបតី Putin បានព្រមានថាប្រសិនបើមិនតស៊ូនឹង
លិទ្ធិភេរវកម្មនិយមទេ នោះគឺអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) អាចស្តារឡើង
វិញជាថ្មីម្តងទៀត។ ទោះបីជា រុស្ស៊ីបានដកកងកំលាំងស្នូលចេញពីស៊ីរីក្តី ប៉ុន្តែ
កងទ័ពនៃប្រទេសនេះនៅមានកំលាំងខ្លាំងហើយដណ្តើមមកវិញការត្រួត
ពិនិត្យនៅទីក្រុងសំខាន់ៗ។ ស្តីពីទំនាក់ទងរវាងរុស្ស៊ីជាមយយប្រទេស ជិត
ខាងនានាដូចជា៖ អ៊ុយក្រែន Moldova Georgia និងទួរគី លោក Putin បាន
ចាត់ទុកថា៖ រុស្ស៊ីមិនស្ថិតក្នុងបញ្ជីឈ្មោះប្រទេសអមិត្តទេ។
រុស្ស៊ីចាត់ទុកទួរគីជាប្រទេសជិតខាងមួយ ប្រជាជនទួរគីស្និទស្នាល ប៉ុន្តែ
អ្នកនយោបាយទួរគីមួយចំនួននៅមានការខ្វែងគំនិតជាមួយរុស្ស៊ី។ ទាក់ទិន
ដល់សំណួរអំពីការចាប់ផ្តើមឡើវិញជើងហោះហើរទៅកាន់អេហ្ស៊ីបនិងបណ្ដា
ទួរ ទេសចរណ៍ទៅទួរគី លោក Vladimir Putin បានឲ្យដឹងថា៖ នាបច្ចុប្បន្ន
ស្ថានភាព នៅប្រទេសទាំងពីរពោលខាងលើនៅគ្រោះថ្នាក់ចំពោះប្រជាពល
រដ្ឋរុស្ស៊ី ដោយ ហេតុនេះ មិនអាចសន្យាណាមួយឡើយ។
ស្តីពីស្ថានភាពភាគខាងកើតអ៊ុយក្រែន ប្រធានាធិបតី Vladimir Putin បាន
ចាត់ទុកថា៖ ការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk គឺជាដំណោះស្រាយតែ
មួយ គត់។ មូលហេតុស្នូលបណ្តាលឡើងជំលោះនេះគឺរដ្ឋអំណាច Kiev
មិនអនុម័តលើ យន្តការពិសេសសំរាប់តំបន់ Donbass ទេ។
ផ្តោតទៅលើទំនាក់ទំនងជាមួយអាមេរិក លោក Vladimir Putin បានចាត់ទុក
ថា៖ រុស្ស៊ីបានសហប្រតិបត្តិការល្អជាមួយអាមេរិកលើវិស័យជាច្រើន ដូចជា៖
ការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម ការប្រឆាំងរីករាលដាលអាវុធប្រល័យ
ពុធសាស្ត្រ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ជាដើម។
ស្តីពីឯកសារប៉ាណាម៉ា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានវិភាគ
ថា៖ រាល់ព័ត៌មានគ្មានមូលដ្ឋានអំពីកណនីនៅឯបរទេសគឺប្រការបង្ករឿង
ហេតុ។ វាយតំលៃអំពីការប៉ះទង្គិចនៅ Nagorny Karabakh លោក Putin ព្រមាន
ថា៖ នេះគឺជាបញ្ហារសើប និងធ្វើយ៉ាងម៉េចដើម្បីស្ថានភាពមិនអាក្រក់ទៅៗ៕