ប្រធានាធិបតីរុស្ស៊ីនិងបារាំងព្រមព្រៀងគ្នាបង្កើនការប្រឆាំងអំពើភេរវកម្ម
|
ប្រធានាធិបតីរុស្ស៊ីនិងបារាំងព្រមព្រៀងគ្នាបង្កើនការប្រឆាំង
អំពើភេរវកម្ម(រូបថតៈ AFP) |
(VOVworld)-នាយប់ថ្ងៃទី២៦វិច្ឆិកា នៅ វិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin អញ្ជើញជួបសន្ទានាជាមួយសមភាគីបារាំងលោក Francois Holland ក្នុងឱកាសថ្នាក់ដឹកនាំបារាំងរូបនេះមានដំណើរទស្សនកិច្ចនៅម៉ូស្គូត្រឹមតែក្នុងរយៈ
ពេលប៉ុន្មាន់ម៉ោងតែប៉ុណ្ណោះ។ នៅជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបនេះ បានផ្តោត
សំខាន់ទៅលើការប្រយុទ្ធប្រឆំាងភេរវកម្ម ក្នុងនោះមានកិច្ចសហប្រ តិបត្តិការប្រា
ឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)។ លើសពីនេះទៅទៀត ថ្នាក់ ដឹកនំាទាំង
ពីររូបក៏បានពិភាគ្សាលើបញ្ហាមួយចំនួនទៀតដូចជាបញ្ហារបស់អ៊ុយ ក្រែនឬបំរ៉ែបំរួល
អាកាសធាតុ។ថ្លែងមតិនៅខាងក្រៅជំនួបពិភាគ្សានេះ លោក Putin បានឲ្យដឹងថា រុស្ស៊ីនិងបារាំងបានព្រមព្រៀងគ្នាបង្កើនរាល់សកម្មភាពប្រឆាំងភេរវកម្មនិងផ្លាស់ប្តូរ
ព័ត៌មានចារកម្ម។
រីឯខ្លួនវិញ ប្រធានាធិបតីបារាំង លោក Francois Holland បានសង្កត់ធ្ងន់ថា
បារាំងនិងរុស្ស៊ីត្រូវសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងភេរវកម្ម ហើយប្រទេស
ទាំងពីរនឹងរួមសហការក្នុងបណ្តាការវាយប្រហារតាមជើងអាកាសនៅស៊ីរី។ លោក
Holland ក៏បានចាត់ទុកថា រុស្ស៊ីគប្បីដើរតួនាទីសំខាន់ក្នុងការស្វែងរកដំ ណោះស្រាយ
នយោបាយនៅស៊ីរី៕