ប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីជាប់ឆ្នោតអាមេរិកនឹងមិនជួបជាមួយគ្នាមុនថ្ងៃ ទី ២០ មករា
|
ប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីជាប់ឆ្នោតអាមេរិកនឹងមិនជួបជាមួយគ្នាមុនថ្ងៃ ទី ២០ មករា (VNA) |
(VOVworld) – នាថ្ងៃទី ១៥ វិច្ឆិកា វិមាន Kremlin បានឲ្យដឹងថា៖ ប្រធានាធិបតី
រុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump
នឹងមិនជួបជាមួយគ្នាមុនពេលលោក Donald Trump ទទួលសច្ចាប្រណិធានកាន់
ដំណែង នាថ្ងៃទី ២០ មករា ឆ្នាំ ២០១៧។ ក្នុងជំនួបចរចារតាមទូរស័ព្ទ នាថ្ងៃទី ១៤
វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីជាប់ឆ្នោត
លោក Donald Trump បានឯកភាពថា៖ ភាគីទាំងពីរនឹងខំប្រឹងប្រែងឆ្ពោះទៅ
កិច្ចសហប្រតិបត្តិការមានលក្ខណៈស្ថាបនា ក្នុងនោះ មានការប្រយុទ្ធប្រឆាំងនឹង
ភេរវកម្ម ផងដែរ។ ប៉ុន្តែ ថ្លែងមតិនៅសន្និសីទកាសែត អ្នកនាំពាក្យវិមាន Kremlin
លោក Dmitry Peskov បានឲ្យដឹងថា៖ ក្នុងជំនួបចរចារតាមទូរស័ព្ទពោលខាងលើ
ថ្នាក់ដឹកនាំទាំងពីររូបមិនទទួលបានការឯកភាពណាមួយអំពីជំនួបមុនថ្ងៃទី ២០
មករា ឆ្នាំ ២០១៧ ទេ ហើយមិនបានពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែនឬឋានៈនៃ
ឧបទ្វីប Crimea នៅឡើយ៕