ប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីអ៊ុយក្រែនពិភាក្សារៀបចំការរៀបចំកិច្ចចរចាសន្តិភាព

(VOVWORLD) -  ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃទី ៧ ខែកញ្ញា បានពិភាក្សាគ្នាអំពីការរៀបចំជំនួបចរចារសន្តិភាពថ្មីមួយ បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរឈ្លើយសឹក ដែលជាកាយវិការដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងការបរទេសទ្វេភាគី។
ប្រធានាធិបតីរុស្ស៊ីនិងប្រធានាធិបតីអ៊ុយក្រែនពិភាក្សារៀបចំការរៀបចំកិច្ចចរចាសន្តិភាព - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ៨ ខែកញ្ញា ខុទ្ទកាល័យប្រធានាធិបតីនៃប្រទេសទាំងពីរបានជូនដំណឹងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ៧ ខែកញ្ញាកន្លងទៅ បន្ទាប់ពីការផ្លាស់ប្តូរឈ្លើសឹក ៧០ នាក់ ដែលជាព្រឹត្តិការន៍ត្រូវបានរំពឹងទុកជាយូរណាស់មកហើយ។

          យោងតាមខុទ្ទកាល័យប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានឲ្យដឹងថាថ្នាក់ដឹកនាំទាំងពីររូបនេះ បានពេញចិត្តនឹងលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង។ សេចក្តីជូនដំណឹងបានលើកច្បាស់ថា“ ប្រធានាធិបតីនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាធ្វើកិច្ចពិភាក្សានាពេលខាងមុខស្តីពីការកំណត់ពេលវេលានៃកិច្ចប្រជុំកំពូលតាមបែប Normandy” ដោយមានការចូលរួមរបស់ប្រទេសបារាំងនិងអា    ឡឺម៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ