ប្រធានាធិបតីរុស្ស៊ីនិងអាមេរិកដំណើរការចរចារតាមទូរស័ព្ទ

(VOVWORLD) - នាថ្ងៃទី ២ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចរចារតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump ដើម្បី ពិភាក្សាអំពីយថាទស្សន៍សហការធ្វើសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នៅស៊ីរី។
ប្រធានាធិបតីរុស្ស៊ីនិងអាមេរិកដំណើរការចរចារតាមទូរស័ព្ទ - ảnh 1ប្រធានាធិបតីរុស្ស៊ីនិងអាមេរិកដំណើរការចរចារតាមទូរស័ព្ទ 

(VOVworld) – នាថ្ងៃទី ២ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចរចារតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump ដើម្បី ពិភាក្សាអំពីយថាទស្សន៍សហការធ្វើសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នៅស៊ីរី។ ថ្នាក់ដឹកនាំទាំងពីររូបបានផ្តោតទៅលើរាល់បញ្ហាក្តៅគគុកក្នុងកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើឆាកអន្តរជាតិ ជាពិសេសគឺយថាទស្សន៍សហការធ្វើសកម្មភាពប្រឆាំងភេរវកម្មនៅប្រទេសស៊ីរី។ ភាគីទាំងពីរបានឯកភាពជំរុញការសន្ទនា រវាងស្ថាប័នការទូតសំដៅស្វែងរកវិធានការពង្រឹងនិងពង្រីកយន្តការឈប់បាញ់។ គោលដៅគឺបង្កើតឡើងបុព្វបទអនុវត្តដំណើរការដោះស្រាយស្ថានភាពនៅស៊ីរី ប្រកបដោយជាក់ស្តែង។ បណ្ដារដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនិងអាមេរិកនឹងជូន ដំណឹងឲ្យបានទាន់ពេលវេលានសំរាប់ថ្នាក់ដឹកនាំរបស់ខ្លួនស្តីអំពីការបោះជំហាន ដែលនឹងទទួលបានតាមទិសដៅពោលខាងលើ។ ស្ថានភាពនៅលើឧបទ្វីបកូរ៉េក៏ត្រូវ បានពិភាក្សាផងដែរ ក្នុងនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន អំពាវនាវភាគីទាក់ទិននានាអត់ធ្មត់សំដៅបន្ធូរស្រាលភាពតានតឹងនៅទីនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ