ប្រធានាធិបតរុស្ស៊ីនៅជាអ្នកមានឥទ្ធិពលធំបំផុតលើពិភពលោក
|
ប្រធានាធិបតរុស្ស៊ីនៅជាអ្នកមានឥទ្ធិពលធំបំផុតលើពិភពលោក (Image: VNA) |
(VOVworld) – តាមការជ្រើសរើសនៃអ្នកអានទស្សនាវដ្ដី “Time” របស់អាមេរិកបាន
ឲ្យ ដឹងថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឈរលំដាប់ថ្នាក់ទី ១ ក្នុង
តារាងរៀបចំណាត់ថ្នាក់អ្នកមានឥទ្ធិពលធំបំផុតចំនួន ១ រយរូបលើពិភពលោក។ ប្រធានាធិបតីរុស្ស៊ីទទួលបាន ៦,៩% បរិមាណសំលេងគាំទ្រ។ ក្នុងពេលនោះ
ប្រធានាធិបតី អាមេរិក លោក Barack Obama ឈរលំដាប់ថ្នាក់ទី ១១ ដោយមាន
១,៤% សម្លេងគាំទ្រ។ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ទទួលបាន
សម្លេងគាំទ្រ ចំនួន ០,៩% ឈរលំដាប់នេះគឺថ្នាក់ទី ១៥ បន្ទាប់ពីប្រធានាធិបតីស៊ីរី
លោក Bashar Al-Asad និងប្រធានរដ្ឋចិន លោក Xi Jinping។ តាមគំរោងលទ្ធផលជា
ផ្លូវការនៃការជ្រើសរើសនេះនឹងត្រូវបានប្រកាស នាថ្ងៃទី ១៣ មេសា ខាងមុខ៕