ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើច្បាប់ស្តីពីការបង្កើតរដ្ឋាភិបាល

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បានចុះហត្ថលេខាភ្លាមៗលើច្បាប់ស្តីពីគោលការណ៍ថ្មីក្នុងការបង្កើតគណៈរដ្ឋមន្រ្តី។
ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើច្បាប់ស្តីពីការបង្កើតរដ្ឋាភិបាល - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin  (រូបថត៖ AFP/TTXVN)

ច្បាប់នេះត្រូវបានព្រាងនៅក្នុងក្របខ័ណ្ឌនៃការធ្វើវិសោធនកម្មនូវរដ្ឋធម្មនុញ្ញ ត្រូវបានលោកប្រធានាធិបតី  Putin ដាក់ជូនរដ្ឋសភាដើម្បីធ្វើការពិចារណាលើការជំនួសឲ្យច្បាប់ឆ្នាំ ១៩៩៧ យោងទៅតាមច្បាប់ដែលបានបញ្ចូលទៅក្នុងច្រកទ្វារអេឡេត្រូនិចប្រកាសព័ត៌មានជាផ្លូវការកាលពីថ្ងៃទី ៦ ខែវិច្ឆិកាបានឲ្យដឹងថាប្រធានាធិបតីគ្រាប់តែងតាំងនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសហព័ន្ធ បន្ទាប់ពីមានការយល់ព្រមពីឌូម៉ាជាតិ (សភាតំណាងរាស្ត្ររុស្ស៊ី) ផ្តល់សច្ចាប័ន។

បទប្បញ្ញត្តិនេះមិនអនុវត្តចំពោះរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសទេ។ ប្រធានាធិបតីតែងតាំងមុខតំណែងទាំងនេះ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) ដែលជាស្ថាប័នជូនដំណឹងដល់ប្រធានាធិបតីអំពីការសម្រេចចិត្តរបស់ខ្លួនក្នុងរយៈពេលមួយសប្តាហ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ