ប្រធានាធិបតីរុស្ស៊ីប្រកាសសារសហព័ន្ធនៅរដ្ឋសភា
|
ប្រធានាធិបតីរុស្ស៊ីប្រកាសសារសហព័ន្ធនៅរដ្ឋសភា (Image: VNA) |
(VOVworld) – នាវេលាម៉ោង ១២ ថ្ងៃទី ៣ ធ្នូ (តាមម៉ោងម៉ូស្គូ) ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin បានអានសារសហព័ន្ធនៅរដ្ឋសភា។ សារឆ្នាំ ២០១៥ របស់
ប្រធានាធិបតីត្រូវបានអនុវត្តក្នុងកាលៈទេសៈដ៏ស្មុគស្មាញនៅពេលដែលរុស្ស៊ី
កំពុងដំណើរការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើអង្គការរដ្ឋឥស្លាម
ស្វ័យ ប្រកាស (IS) នៅស៊ីរីហើយ ទំនាក់ទំនងរវាងរុស្ស៊ីជាមួយប្រទេសទាក់ទិន
នានាក្នុងសកម្មភាពប្រឆាំងភេរវកម្មកំពុងប្រព្រឹត្តទៅស្មុគស្មាញដោយមាន
ឧបទ្ទវហេតុអាកាសចរណ៍បានកើតមានឡើងជាបន្តបន្ទាប់។ ខឿនសេដ្ឋកិច្ច
របស់រុស្ស៊ីក៏កំពុង ប្រឈមមុខនឹងបទដាក់ទណ្ឌកម្មរបស់លោកខាងលិចដោយ
វិបត្តិនៅអ៊ុយក្រែន។ សារលើកនេះរបស់ប្រធានាធិបតីលោក Vladimir Putin
បានទាក់ទាញការយក ចិត្តទុកដាក់ជាច្រើនរបស់ប្រជាជនរុស្ស៊ី។ សន្តិសុខត្រូវ
បានចាត់ទុកជាខ្លឹមសារ ស្នូលក្នុងសាររបស់ថ្នាក់ដឹកនាំរុស្ស៊ីលើកនេះ។ ក្រោយ
រាល់មហន្តរាយសន្តិសុខ ចំពោះអាកាសចរណ៍រុស្ស៊ី ម៉ូស្គូនឹងបង្កើនគោល
នយោបាយសន្តិសុខសំដៅធានា សុវត្ថិភាពសំរាប់ប្រជាពលរដ្ឋប្រទេសនេះ។
សារនេះគឺជាគោលនយោបាយនិងទិសដៅកំណត់របស់រដ្ឋអំណាចក្នុងការ
ផ្តល់មតិចំពោះរបៀបវារៈនៃឌុយម៉ាជាតិ រុស្ស៊ីនាអនាគត៕