ប្រធានាធិបតីរុស្ស៊ីលោក Putin សន្ទនាអនឡាញជាមួយប្រជាពលរដ្ឋនាថ្ងៃទី ៧ មិថុនា
(VOVWORLD) -នាលេវាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៧ មិថុនា (តាមម៉ោង ម៉ូស្គូ ) ប្រធានាធិបតីរុស្ស៊ីលោក Vladimia Putin បានផ្លើយសំនួររបស់ប្រជាពលរដ្ឋតាមរយៈ "ខ្សែទូរស័ព្ទបន្តផ្ទាល់" ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimia Putin |
គិតមកដល់វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៦ មិថុនា មានសំនួរជិត ១ លាន ៥ សែន ដែលបានផ្ញើមកកាន់កម្មវិធីនេះ។
ចំពោះលោក Putin កិច្ចសន្ទនានេះ នឹងជា "ខ្សែទូរស័ព្ទបន្តផ្ទាល់" ជាលើកដំបូងក្នុងអាណត្តិប្រធានាធិបតីនេះ ហើយជាលើកទី ១៦ តាំងពីឆ្នាំ ២០០១ មក។ ប្រជាពលរដ្ឋអាចផ្ញើសំនូរទៅកាន់លោក Putin តាមរយៈទូរស័ព្ទ សារ SMS MMS និងគេហទំព័រនៃកម្មវិធីនេះ។
ប្រធានបទក្តៅគគុកដែលប្រជាជនរុស្ស៊ីចាប់អារម្មណ៍គឺ៖ ការថែទាំសុខភាពជំនួយឧបត្ថម្ភសង្គមសម្រាប់ជនពិការ ជនក្រីក្រ ជនចូលនិវត្តន៍ ក្រុមគ្រួសារវ័យក្មេង និងកុមារផងដែរ៕