ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩

(VOVWORLD) -  ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩។

ក្នុងសារទូរលេខជូនពរឆ្នាំថ្មីឆ្នាំសកល២០១៩ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានក្រើនរំលឹកថា ទំនាក់ទំនងរវាងប្រទេសទាំងពីររុស្ស៊ីនិងវៀតណាម គឺកំពុងស្ថិតនៅកម្រិតខ្ពស់មួយ ដែលបានបញ្ជាក់ទាំងស្រុងតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់រុស្ស៊ីនាពេលថ្មីៗនេះ។ ប្រធានាធិបតីរុស្ស៊ីក៏បានសម្តែងជំនឿជាក់ថា ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យ រាល់គម្រោងការលើវិស័យផ្សេងៗគ្នា ក៏ដូចជារៀបចំឆ្នាំជួបប្រាស្រ័យរុស្ស៊ីនៅវៀតណាមនិងឆ្នាំវៀតណាមនៅរុស្ស៊ី នឹងរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រជាមិន ខាន ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ