ប្រធានាធិបតីរុស្ស៊ីលោក V.Putin ជូន​ដំណឹង​អំពី​គោលដៅ​បច្ចុប្បន្ន​របស់​រុស្ស៊ីនៅអ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីលោក V.Putin បានលើកច្បាស់អំពីគោលដៅ "ជាមូលដ្ឋាន" របស់រុស្ស៊ី ក្នុងប្រតិបត្តិការយោធា នៅអ៊ុយក្រែន នៅតែរក្សាដដែល ហើយវិមានក្រឹមឡាំង មិនមានផែនការផ្លាស់ប្តូរឡើយ។
ប្រធានាធិបតីរុស្ស៊ីលោក V.Putin ជូន​ដំណឹង​អំពី​គោលដៅ​បច្ចុប្បន្ន​របស់​រុស្ស៊ីនៅអ៊ុយក្រែន - ảnh 1លោកប្រធានាធិបតីរុស្ស៊ី V.Putin ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន។ ប្រភព៖ rianovosti

រុស្ស៊ីមិនមានគម្រោង ធ្វើដំណើរចូលទីក្រុងគៀវ នៅពេលនេះឡើយ។ នេះជាការអះអាងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងកិច្ចសន្ទនាជាមួយអ្នកកាសែតកាលពីថ្ងៃទី ១៣ មថុនា នៅទីក្រុងម៉ូស្គូ។ ប្រធានាធិបតីលោក V.Putin បានលើកច្បាស់អំពីគោលដៅ "ជាមូលដ្ឋាន" របស់រុស្ស៊ី ក្នុងប្រតិបត្តិការយោធា នៅអ៊ុយក្រែន នៅតែរក្សាដដែល ហើយវិមានក្រឹមឡាំង មិនមានផែនការផ្លាស់ប្តូរឡើយ។ ភារកិច្ចនានានឹងត្រូវបានភាគីរុស្ស៊ីកែសម្រួលដោយផ្អែកលើការវិវឌ្ឍនៅសមរភូមិ។ លោក V.Putin ក៏បានអះអាងថា កូនសោរដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន គឺនៅភាគីលោកខាងលិច៖ “ប្រសិនបើពួកគេពិតជាចង់បញ្ចប់ជម្លោះបច្ចុប្បន្ន តាមរយៈការចរចា ពួកគេត្រឹមតែនាំចេញការសម្រេចចិត្តមួយប៉ុណ្ណោះ គឺបញ្ឈប់ការផ្គត់ផ្គង់អាវុធ និងឧបករណ៍”។

នៅក្នុងកិច្ចសន្ទនានេះដែរ លោកប្រធានាធិបតី V.Putin បានប្រកាសថា រុស្ស៊ីអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដោយសារតែសំណើរបស់ប្រទេសនេះនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិមិនត្រូវបានឆ្លើយតប រួមមានបញ្ហាពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនទំនិញ ការធានារ៉ាប់រង ការទូទាត់ការតភ្ជាប់ជាមួយធនាគារ Rosselkhozbank របស់រុស្ស៊ីជាមួយនឹងប្រព័ន្ធទូទាត់អន្តរជាតិ (SWIFT) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ