ប្រធានាធិបតីរុស្ស៊ីលោក V.Putin៖ រុស្ស៊ីនឹងទប់ស្កាត់​អ្នកណា​ដែល​មានបំណង​ចង់គ្រប់គ្រង​ពិភពលោក

(VOVWORLD) - លោកប្រធានាធិបតី V.Putin បានប្រកាសថា គោលដៅរបស់ប្រទេសលោកខាងលិចគឺធ្វើឱ្យចុះខ្សោយ បែកបាក់ និងបំផ្លាញរុស្ស៊ី។ 
ប្រធានាធិបតីរុស្ស៊ីលោក V.Putin៖ រុស្ស៊ីនឹងទប់ស្កាត់​អ្នកណា​ដែល​មានបំណង​ចង់គ្រប់គ្រង​ពិភពលោក - ảnh 1ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក V.Putin

ក្នុងសារវីដេអូដែលទើបបានផ្ញើដល់ប្រជាជនរុស្ស៊ីទាំងមូល ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក V.Putin បានប្រកាសថា រុស្ស៊ីនឹងទប់ស្កាត់អ្នកណា ដែលមានបំណងចង់គ្រប់គ្រងពិភពលោក ហើយនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមានស្រាប់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ លោកប្រធានាធិបតី V.Putin បានប្រកាសថា គោលដៅរបស់ប្រទេសលោកខាងលិចគឺធ្វើឱ្យចុះខ្សោយ បែកបាក់ និងបំផ្លាញរុស្ស៊ី ហើយអះអាងថា ប្រជាពលរដ្ឋរុស្ស៊ីអាចជឿជាក់លើបូរណភាពទឹកដី ខឿនឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ នឹងត្រូវបានធានាដោយគ្រប់មធ្យោបាយដែលមានស្រាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ