ប្រធានាធិបតីរុស្ស៊ីអនុម័តលើទ្រឹស្តីយោធាថ្មី


ប្រធានាធិបតីរុស្ស៊ីអនុម័តលើទ្រឹស្តីយោធាថ្មី - ảnh 1
ប្រធានាធិបតីរុស្ស៊ីអនុម័តលើទ្រឹស្តីយោធាថ្មី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោ​ក Vladimir Putin បានអនុម័ត លើទ្រឹស្តីយោធាថ្មីរបស់សហព័ន្ធរុស្ស៊ីដែលនាំចេញរាល់ការគំរាមកំហែងថ្មីចំពោះ ប្រទេសរុស្ស៊ីនិងបណ្ដាវិធានការតបតវិញ។ ទ្រឹស្តីយោធាឆ្នាំ ២០១៤ នៅមានចរិតលក្ខ ណៈការពារខ្លួនឯង ក្នុងនោះ សង្កត់ធ្ងន់ទៅលើថា៖ រុស្ស៊ីត្រូវប្រើប្រាស់យោធាក្នុងករណី វិធានការការទូតមិននាំមកនូវប្រសិទ្ធភាពណាមួយឡើយ។ ទន្ទឹមនឹងនោះ ការបើកទូ
លាយរបស់ NATO ប្រព័ន្ធការពារដោយកាំជ្រួចលើពិភពលោក ការរៀបចំអាវុធយុទ្ធ សាស្ត្រលើអាវកាស ការរីករាលដាលអាវុធប្រល័យលោកនិងការងើបឡើងនៃ ភេវរកម្មនិយមគឺជាការគំរាមកំហែងចំពោះរុស្ស៊ី។ បណ្ដាការកំរាមកំហែងថ្មីដែលត្រូវ បានរុស្ស៊ីបំពេញបន្ថែមរួមមាន៖ ទ្រឹស្តីវាយប្រហារពិភពលោកទាំងមូលរបស់អាមេរិក បណ្ដា្កការទាមទាដែនដី ការជ្រួតជ្រៀបចូលក្នុងបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ីនិងបណ្ដា ប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ីនិងរាល់ជំលោះជិតនឹងខ្សែព្រំដែនជាមួយរុស្ស៊ី។ ស្តីពីការ គំរាមកំហែងនៅក្នុងប្រទេស ទ្រឹស្តីបានលើកច្បាស់នូវគ្រោះអាសន្នដោយសង្គ្រាម ព័ត៌មានតម្រង់ទៅលើប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេងដោយមានឧបាយកល បំផ្លិចបំផ្លាញស្នេហារជាតិ ជាដើម។ ស្តីពីវិធានការតបតវិញ ទ្រឹស្តីនាំចេញ និយមន័យ “ការរាំងស្កាត់គ្មាននុយក្លេអែរ”​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ