ប្រធានាធិបតីរុស្ស៊ី៖ ច្បាប់ស្តីអំពីបែបទពិសេសសំរាប់តំបន់ Donbass គឺជាជំហានដ៏ត្រឹមត្រូវ


ប្រធានាធិបតីរុស្ស៊ី៖ ច្បាប់ស្តីអំពីបែបទពិសេសសំរាប់តំបន់ Donbass  គឺជាជំហានដ៏ត្រឹមត្រូវ - ảnh 1
ប្រធានាធិបតីរុស្ស៊ី៖ ច្បាប់ស្តីអំពីបែបទពិសេសសំរាប់តំបន់ Donbass គឺជាជំហានដ៏ត្រឹមត្រូវ
(Image: VNA)

(VOVworld) – ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានស្តីអំពីវិបត្តិនៅអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា៖ ច្បាប់ស្តីអំពីបែបទពិសេស
ចំពោះតំបន់ Donbass ដែលប្រធានាធិបតីអ៊ុយក្រែន លោក Petr Poroshenko ទើបនឹង
អនុម័តគឺជាជំហានដ៏ត្រឹមត្រូវ។ លោក  Putin បានសង្ឃឹមថា៖ ច្បាប់នេះនឹងត្រូវបាន
ប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាសន្តិសុខដោយដាច់ខាត។ ប្រធានាធិបតីរុស្ស៊ី ក៏បានស្នើរអនុវត្តការកំណត់ខ្សែព្រំដែននៅអ៊ុយក្រែនយ៉ាងឆាប់ៗសំដៅឈប់បាញ់
ទាំង ស្រុង។ រុស្ស៊ីនឹងខំប្រឹងប្រែងជួយដោះស្រាយបញ្ហានេះ។ ស្តីអំពីការផ្គត់ផ្គង់
ឧស្ម័ន្ធដុត សំរាប់អ៊ុយក្រែន លោក Putin បានប្រកាសថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច
ជួយឧបត្ថម្ភ ដោះស្រាយបញ្ហាបំណុលឧស្ម័ន្ធដុតរបស់អ៊ុយក្រែន ហើយសង្ឃឹមថា៖
EU នឹងជួយ ឧបត្ថម្ភ Kiev ក្នុងបញ្ហានេះដែរ។ មុននោះ រុស្ស៊ីបានឯកភាពជាមួយ
អ៊ុយក្រែនអំពី​លក្ខខ័ណ្ឌផ្គត់ផ្គង់ឧស្ម័​ន្ធដុតសំរាប់អ៊ុយក្រែនឡើងវិញ។ ទាក់ទិន
ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីប្រធានាធិបតី Putin បានអះអាងថា៖ បណ្ដាបទដាក់ទណ្ឌកម្ម
របស់លោកខាងលិចមិនមែនជាកត្តាស្នូលដែលធ្វើឲ្យខឿនសេដ្ឋកិច្ចរបស់រុស្ស៊ីកាន់
តែអក្រក់ទៅៗនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ