ប្រធានាធិបតីរុស្ស៊ី លោក Putin តែងតាំងលោក D.Medvedev កាន់មុខដំណែងជានាយករដ្ឋមន្ត្រីអាណត្តិថ្មី

(VOVWORLD) -ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ៧ ឧសភាបានតែងតាំងលោក Dmitry Medvedev ជានាយករដ្ឋមន្ត្រីរុស្ស៊ីក្នុងអាណត្តិថ្មី។ 
ប្រធានាធិបតីរុស្ស៊ី លោក Putin តែងតាំងលោក D.Medvedev កាន់មុខដំណែងជានាយករដ្ឋមន្ត្រីអាណត្តិថ្មី - ảnh 1 តែងតាំងលោក Dmitry Medvedev ជានាយករដ្ឋមន្ត្រីរុស្ស៊ីក្នុងអាណត្តិថ្មី

យោងតាមសេចក្ដីប្រកាសរបស់វិមានក្រឹមឡាំងបានលើកច្បាស់ថា៖ យោងតាម រដ្ឋធម្មនុញ្ញសហព័ន្ធរុស្ស៊ីនោះ ប្រធានាធិបតីបានតែងតាំងបេក្ខជន Dmitry Medvedev កាន់មុខដំណែងជានាយករដ្ឋមន្ត្រី ដើម្បីដាក់ជូនឌូម៉ាជាតិ(សភាជាន់ទាប់រុស្ស៊ី)អនុម័ត។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីដែលទើបនឹងបានតែងតាំង លោក Dmitry Medvedev បានប្រកាសតែងតាំងមុខដំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងគណរដ្ឋមន្ត្រីថ្មី ក្នុងសម័យប្រជុំមួយរបស់រដ្ឋសភារុស្ស៊ីផងដែរ។

សូមគូសបញ្ជាក់តាមការកំណត់ ឌូម៉ាជាតិនឹងពិចារណាលើសេចក្ដីតែងតាំងរបស់ ប្រធានាធិបតីរុស្ស៊ី លោក Putin អំពីមុខងារនាយករដ្ឋមន្ត្រីក្នុងរយៈពេល មួយសប្ដាហ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ