ប្រធានាធិបតីរុស្ស៊ី លោក Putin៖ ប្រទេសលោកខាងលិចធ្វើឲ្យស្ថានការណ៍នៅ Donbass កាន់តែធ្ងន់ធ្ងរឡើង

(VOVWORLD) - នាថ្ងៃទី ១៨ ខែវិច្ឆិកា ថ្លែងនៅក្នុងកិច្ចប្រជុំបើកទូលាយនៃក្រសួងការបរទេសរុស្ស៊ី លោកប្រធានាធិបតី V.Putin បានបញ្ជាក់ថា ប្រទេសលោកខាងលិចកំពុងធ្វើឱ្យស្ថានការណ៍នៅ Donbass កាន់តែធ្ងន់ធ្ងរឡើង ដោយផ្គត់ផ្គង់ឲ្យ Kiev នូវសព្វាវុធទំនើបៗបង្កគ្រោះថ្នាក់។

ប្រធានាធិបតីរុស្ស៊ី លោក Putin៖ ប្រទេសលោកខាងលិចធ្វើឲ្យស្ថានការណ៍នៅ Donbass កាន់តែធ្ងន់ធ្ងរឡើង - ảnh 1ប្រធានាធិបតីរុស្ស៊ី V.Putin ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រសួងការបរទេសរុស្ស៊ី (ប្រភព៖ Tass)

លោកប្រធានាធិបតី V.Putin បានសង្កត់ធ្ងន់ថា តាមទំនៀមទម្លាប់ វិស័យការទូតរបស់រុស្ស៊ីបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះក្នុងតំបន់។ ជាអកុសល បរិមាណនៃជម្លោះនិងស្ថានភាពវិបត្តិបែបនេះនៅក្នុងពិភពលោកកំពុងកើនឡើង ហើយកាន់តែច្រើនឡើងៗ ត្រូវមានការយកចិត្តទុកដាក់និងការឆ្លើយតបភ្លាមៗ។

លោកប្រធានាធិបតី Putin បានរំលឹកថា កិច្ចព្រមព្រៀងទីក្រុង Minsk បានយកទម្រង់នៃច្បាប់អន្តរជាតិ - ការសម្រេចចិត្តដែលត្រូវគ្នារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានអនុម័ត។ យោងតាមមេដឹកនាំរុស្ស៊ីរូបនេះ ប្រការសារៈសំខាន់ណាស់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងផ្សះផ្សានៅក្នុងក្រុមទំនាក់ទំនង និងកំណត់ "ទម្រង់ Normandy" បន្តទៅមុខទៀត ដោយសារតែ គ្មានយន្តការអន្តរជាតិណាផ្សេងទៀតសម្រាប់ជំរុញការដោះស្រាយស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនឡើយ ហើយក៏គ្មានជម្រើសផ្សេងទៀត ដល់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀង Minsk នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ