ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីកណ្តាលចំនួនពីរ
(VOVWORLD) - នាថ្ងៃទី២៦ ខែមិថុនា ទូរទស្សន៍រដ្ឋរុស្ស៊ីបានរាយការណ៍ថា ក្នុងសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសតាជីគីស្ថាននិងតួកមេនីស្ថាន ជាប្រទេសអាស៊ីកណ្តាលពីរដែលកាលពីមុនជាផ្នែកមួយនៃសហភាពសូវៀត។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ Tass |
នេះជាដំណើរទស្សនកិច្ចទៅកាន់បរទេសលើកដំបូង របស់លោកប្រធានាធិបតី Putin ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
យោងតាមប៉ុស្តិ៍ទូរទស្សន៍ Rossiya ១ នៅរដ្ឋធានី Dushanbe ប្រទេសតាជីគីស្ថាន លោកប្រធានាធិបតី Putin នឹងជួបពិភាក្សាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Imomali Rakhmon ។ នៅក្នុងរដ្ឋធានី Ashgabat ប្រទេសតួកមេនីស្ថាន លោកប្រធានាធិបតី Vladimir Putin នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឆ្នេរសមុទ្រ Caspian ដែលក្នុងនោះ រួមមានមេដឹកនាំនៃប្រទេស Azerbaijan កាហ្សាក់ស្ថាន អ៊ីរ៉ង់ និង តួកមេនីស្ថានផងដែរ៕