ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារជូនពរឆ្នាំថ្មីសកលនិងចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមនិងប្រទេសជាច្រើននៅលើពិភពលោក

(VOVWORLD) -  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  នៅថ្ងៃទី ៣០ ខែធ្នូបានផ្ញើសារជូនពរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក្នុងឱកាសចូលឆ្នាំថ្មីសកលនិងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមនៅពេលខាងមុខ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារជូនពរឆ្នាំថ្មីសកលនិងចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមនិងប្រទេសជាច្រើននៅលើពិភពលោក - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

ប្រធានាធិបតីលោក Vladimir Putin បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាការអភិវឌ្ឍ ប្រកបដោយភាពស្វាហាប់នៃទំនាក់ទំនងរុស្ស៊ី - វៀត ណាម លើវិស័យជាច្រើនទោះបីមានការលំបាក និងភាពស្មុគស្មាញបណ្តាលមកពីជំងឺរាតត្បាតក៏ដោយ។ ប្រមុខសហព័ន្ធរុស្ស៊ីរូបនេះ បានបង្ហាញនូវជំនឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម របស់រុស្ស៊ីនិងវៀតណាម ប្រទេសទាំងពីរនឹងធានានូវការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបំពេញនូវផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការពង្រឹងសន្តិភាព សន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ីលោក V.Putin ក៏បានផ្ញើសារជូនពរឆ្នាំថ្មីឆ្នាំសកល ដល់ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំនៃប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងមេដឹកនាំអង្គការអន្តរជាតិទៀតផង។

ក្នុងសារមួយជូនទៅកាន់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Joe Biden ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះ បានបង្ហាញនូវជំនឿថា រុស្ស៊ីនិងសហរដ្ឋអាមេរិកអាចធ្វើអ្វីៗបានច្រើន ដើម្បីលើកកម្ពស់ស្ថេរភាពនិងសន្តិសុខនៅកម្រិតតំបន់និងសកលលោកទាំងមូលផងដែរ។

ក្នុងសារជូនពរឆ្នាំថ្មីសកល ចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macrron ថ្នាក់ដឹកនាំរុស្ស៊ីបានរំលឹកថា ឆ្នាំកន្លងមកមិនងាយស្រួលទេ ហើយមានបញ្ហាប្រឈមជាច្រើន ចាប់តាំងពីការវាយប្រហារភេរវកម្ម រហូតដល់ជំងឺរាតត្បាតកូវីដ ១៩។ យ៉ាងណាមិញ  ប្រធានាធិបតីលោក Putin បានបញ្ជាក់ថា លោកកំពុងទន្ទឹងរងចាំលើការងាររួម ដើម្បីសន្តិសុខនៅទ្វីបអឺរ៉ុបទាំងមូល។

សារជូនពរក៏ត្រូវបានប្រធានាធិបតីរុស្ស៊ីលោក V. Putin ផ្ញើរទៅព្រះមហាក្សត្រី Elizabeth II និងនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ផងដែរ។ ថ្នាក់ដឹកនាំរុស្ស៊ីបានក្រើនរំលឹកថា កិច្ចសហប្រតិបត្តិការ នឹងចូលរួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាសំខាន់ៗនៃយុគសម័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ